Mourinho ប្រាប់​ Rooney ឲ្យ​ខំ​លេង​ខ្លួន​ឯង​ ជា​ជាង​ណែនាំ​មិត្ត​រួម​ក្រុម​

  • 2016-09-26 21:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​ប្រាប់​ដល់​ប្រធាន​ក្រុម  Wayne Rooney ឲ្យ​ខំ​កែប្រែ​ទម្រង់​លេង​របស់​ខ្លួន​ឲ្យ​ល្អ ជា​ជាង​ណែនាំ​ កែ​តម្រូវ​មិត្ត​រួម​ក្រុម​ពី​របៀប​លេង​បាល់។

 

Wayne Rooney ប្រធានក្រុម Man Utd

 

ការ​ប្រាប់​ត្រង់​ៗ​ខាង​លើ​ធ្វើ​ឡើង​ស្រប​ពេល​កីឡាករ​សញ្ជាតិ​អង់គ្លេស​ត្រូវ​លោក​ Mourinho ដាក់​ឲ្យ​អង្គុយ​កៅអី​បម្រុង​ដ៏​គួរឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​ការ​ប្រកួត​ដែល​ Manchester United បំបាក់​ Leicester យ៉ាង​ចាស់​ដៃ​ ៤-១។

 

យោង​តាម​ប្រភព​ពី The Sun ឲ្យ​ដឹង​ថា​ Mourinho បាន​ជួប​ផ្ទាល់​ជាមួយ Rooney ក្នុង​ជំនួប​ទ្វេភាគី​មួយ ហើយ​ហាម​រូប​គេ​ បន្ទោស​ ក៏​ដូច​ជា​ណែនាំ​សមាជិក​ដទៃ​ទៀត ដរាប​ណា Rooney ខ្លួន​ឯង​លេង​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ។

 

 

ប្រភព​ដដែល​បន្ត​ថា​កាល​ពី​ ប្រកួត​ជាមួយ Man City កីឡាករ Rooney បាន​ប្រើ​ពាក្យ​ធ្ងន់​ៗ បន្ទោស​មិត្ត​រួម​ក្រុម នៅ​បញ្ចប់​តង់​ទី​មួយ​ ដោយសារ​ក្រុម​ត្រូវ​គូ​ប្រកួត​នាំ​មុខ​ ២-១ ខុស​ពី​ Mourinho ដែល​ព្យាយាម​​ប្រើ​វិធី​សាស្ត្រ​ត្រជាក់​ដើម្បី​កែប្រែ​ទម្រង់​លេង​ និង​ស្ដារ​ស្ថានភាព៕

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ The Sun

អត្ថបទថ្មី