តាមដានហាងឆេងទូរសព្ទថ្មីៗ
- 2016-09-30 14:00:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមដានហាងឆេងទូរសព្ទថ្មីៗ
ចន្លោះមិនឃើញ
កាលពីថ្ងៃអង្គារសប្តាហ៍មុនតម្លៃ iPhone 7/7 Plus បានធ្លាក់ថ្លៃខ្ទង់ជាង ២០០ ដុល្លារ ហើយហាងឆេងថ្ងៃនេះក៏មិនខុសពីមុនដែរ ដោយបន្តធ្លាក់ជាង ២០០ ដុល្លារដូចគ្នា។
តម្លៃ iPhone 7 បច្ចុប្បន្នប្រហែល ៨៣០, ៩៣០, ១ ០៥០ ដុល្លារ ធៀបតម្លៃពីមុនប្រហែល ៩៥០, ១ ១៥០, ១ ២៥០ ដុល្លារ។ សម្រាប់ iPhone 7 Plus តម្លៃបច្ចុប្បន្ន ១ ១០០, ១ ២៥០, ១ ៤០០ ដុល្លារ ធៀបនឹងតម្លៃពីមុនប្រហែល ១ ៣០០, ១ ៥០០, ១ ៧០០ ដុល្លារ។ ដោយឡែកតម្លៃ iPhone 6s/6s Plus បានធ្លាក់ថ្លៃប្រហែល ៧០ ដុល្លារ។
ក្រៅពី iPhone តម្លៃស្មាតហ្វូនដទៃដូចជា Samsung, LG, Huawei និង Oppo ជាដើម ហាក់ពុំសូវប្រែប្រួលខ្លាំងឡើយ។៕
*បញ្ជាក់៖ តម្លៃទូរសព្ទខាងលើយកពីប្រភពហាងនានា ហើយអាចប្រែប្រួលភ្លាមៗក្រោយការផ្សាយនេះ។
ចុចត្រង់នេះ អានតម្លៃ iPhoneសប្តាហ៍មុន
ហាងឆេងទូរសព្ទសប្តាហ៍កន្លងទៅ
អត្ថបទ៖ ប៉ែត ផាន់និត