Dortmund ស្មើ Real Madrid ២-២ ខណៈក្រុមមកពីអង់គ្លេសបាន៣ពិន្ទុទាំងអស់
- 2016-09-28 14:04:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dortmund ស្មើ Real Madrid ២-២ ខណៈក្រុមមកពីអង់គ្លេសបាន៣ពិន្ទុទាំងអស់
ចន្លោះមិនឃើញ
ក្រុមខ្លាំងរបស់អាល្លឺម៉ង់ Borussia Dortmund ធ្វើបានត្រឹមស្មើក្រុមភ្ញៀវ Real Madrid ២-២ ខណៈក្រុមរបស់អង់គ្លេសពីរក្រុមគឺ Tottenham Hotspur និង Leicester City យកបាន៣ពិន្ទុទាំងអស់កាលពីយប់មិញនេះក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុតាមពូល។
ការប្រកួតរវាងក្រុមខ្លាំង Dortmund និង Real Madrid បានចាប់ផ្ដើមបានតែ១៧នាទីខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមភ្ញៀវ Cristiano Ronaldo រកបានមួយគ្រាប់មុន។ ជិតនឹងបញ្ចប់វគ្គទី១ទៅហើយខ្សែប្រយុទ្ធម្ចាស់ផ្ទះ Pierre-Emerick Aubameyang រកបានមួយគ្រាប់វិញនៅនាទី៤៣ដើម្បីតាមស្មើ១-១។
ចូលដល់វគ្គទី២ ក្រុមភ្ញៀវនៅតែធ្វើបានល្អជាងដោយបង្កើតការនាំមុខជាថ្មីនៅនាទីទី៦៨ ដែលរកបានដោយខ្សែការពារ Raphael Varane ប៉ុន្តែការនាំមុខនេះបានធ្វើឲ្យម្ចាស់ផ្ទះបង្កើនការវាយសម្រុកវិញរហូតដល់នាទីទី៨៧ ទើបខ្សែប្រយុទ្ធ Andre Schuerrle ដែលដូរចូលជំនួស Mario Gotze នៅទីទី៥៨នោះរកបានគ្រាប់បាល់តាមស្មើ២-២។ ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ២-២។
ចំណែកក្រុមមកពីអង់គ្លេស Tottenham Hotspur និង Leicester City សុទ្ធតែទទួលបាន៣ពិន្ទុដូចគ្នា ដោយ Tottenham Hotspur យកឈ្នះម្ចាស់ផ្ទះ CSKA Moscow ១-០ និង Leicester City យកឈ្នះក្រុមភ្ញៀវ FC Porto ១-០៕
វីដេអូ Leicester City Vs FC Porto
វីដេអូ CSKA Moscow Vs Totenham Hotspur
ប្រែសម្រូល៖ ស្រី សុវណ្ណដារ៉ា