ហៃទី ​ជួប​គ្រោះ​ខ្យល់​ព្យុះ​កំបុតត្បូង​ដ៏​ខ្លាំង​​ក្លា​

  • 2016-10-05 14:43:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្យុះ​កំបុតត្បូង Matthew ជា​ព្យុះ​ប្រភេទ​៤ បាន​វាយ​ប្រហារ​​ភាគ​ខាង​លិច​​ប្រទេស​ហៃទី​​កាល​ពី​ថ្ងៃ​ទី​​ ៤​​តុលា​ម្សិលមិញ ដែល​បណ្ដាល​ឲ្យ​​ផ្ទះ​ជា​ច្រើន និង​​ស្ពាន La Digue  ​ឆ្លង​​​ក្រុង Port-au-Prince ​មួយ​បាន​បាក់​រលំ ហើយ​​ឥឡូវ​នេះ​វា​បាន​ធ្វើ​ដំណើរ​​ជិត​​ដល់​​ភាគ​ខាង​​កើត​ប្រទេស​គុយបា ហើយ។

 

 

​ប្រជាជន​រស់​នៅ​ក្នុង​ទីក្រុង​​ប្រមាណ​ ៧ម៉ឺន​នាក់ ត្រូវ​ទឹក​ជន​លិច​ និង​ផ្ទះ​ជា​ច្រើន​​បាន​​ប៉ើង​ដំបូល​​អស់​។ ពលរដ្ឋ​ចំនួន​​ ៣​នាក់​​បាន​​ស្លាប់​បាត់​បង់ជីវិត​​​​ ដោយ​សារ​បាក់​ដី​ និង​រលំ​ជញ្ជាំង​ផ្ទះ​​។ មក​ទល់​ពេល​នេះ​​ទំហំ​នៃ​ការ​ខូចខាត​ មិន​ទាន់​ត្រូវ​​បង្ហាញ​​​លម្អិត​នៅ​ឡើយ​ទេ។ ព្យុះ​នេះ ​ត្រូវ​គេ​រំពឹង​ថា​​នឹង​​នាំ​កម្ពស់​ទឹក​ភ្លៀង ១០២​សង់ទីម៉ែត្រ​​ទៅ​តាម​ផ្នែក​ខ្លះ​ក្នុង​ប្រទេស​ ​និង​​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​គុយបា ​​ក្នុង​ល្បឿន ២៣០​​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

 

ហៃ​ទី ជា​ប្រទេស​​ក្រីក្រ​បំផុត​មួយ​ក្នុង​លោក និង​​មាន​ប្រជាជន​​ជា​ច្រើន​​ក្នុង​ចំណោម​​ប្រជាជន​សរុប​១១​លាន​នាក់ ​រស់​នៅ​តំបន់​ងាយ​រង​គ្រោះ​ទឹក​ជំនន់ ហើយ​​ផ្ទះសម្បែង​​​រយីករយាក៕

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ CNN