Google Pixel គូ​ប្រជែង​ខ្លាំង​ក្លា​របស់​ iPhone 7 បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ

  • 2016-10-05 15:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទី​បំផុត​ទូរសព្ទ​កំពូល​ទាំង​ពីរ​ម៉ូដែល​របស់​ Google គឺ​ Pixel និង Pixel XL បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ ដោយ​មាន​លក្ខណៈសម្បត្តិ​ពិសេសៗ​ដូច​ព័ត៌មាន​លេច​ធ្លាយ​បាន​ចេញ​ផ្សាយ​កន្លង​មក​ដែរ។

 

 

ទូរសព្ទ​ជំនាន់​ថ្មី​ទាំង​ពីរ​ម៉ូដែល​នេះ​មាន​ចំណុច​ខ្លាំងៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ដូច​ជា​ មាន​បំពាក់​កាមេរ៉ា​កម្រិត​ 12.3 MP, 1.55µm pixels, Aperture f/2.0 ហើយ​មាន​បន្ថែម​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង​រូបភាព​ Electronic Image Stabilization ដែល​ជួយ​ឲ្យ​ការ​ចាប់​រូបភាព​ និង វីដេអូ​ កាន់​តែ​មាន​ភាព​ប្រសើរ។

 

 

ផ្នែក​កាមេរ៉ា​នេះ​ដែរ​ក៏​មាន​បន្ថែម​នូវ​មុខងារ​ HDR+ ដែល​អាច​កែ​សម្រួល​ពន្លឺ​នៃ​រូបភាព​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ។ នៅ​ពេល​មុខងារ​នេះ​ដំណើរ​ការ​ ​វា​នឹង​ចាប់​យក​រូបភាព​ជា​ច្រើន​សន្លឹក​ក្នុង​ពេល​តែ​មួយ​ ហើយ​ត្របាញ់​រូបភាព​ទាំង​នោះ​​បញ្ចូល​គ្នា ដើម្បី​បាន​រូបភាព​ដ៏​ស្រស់​ស្អាត​មួយ។​​

 

រូបថត​ថត​ដោយ​ប្រើ​មុខងារ HDR+

 

មួយ​វិញ​ទៀត​ទាំង​ Pixel និង Pixel XL មាន​អង្គ​ផ្ទុក​ទិន្នន័យ​ចំនួន​ពីរ​ប្រភេទ​ 32 GB និង 128 GB ហើយ​ Google ក៏​មាន​ផ្ដល់​ជូន​​នូវ​ការ​​ផ្ទុក​​​រូបភាព​ និង វីដេអូ​​ក្នុង​កម្រិត​ដើម​ (Full Resolution) ​ដោយ​​​ឥត​មាន​កំណត់​សម្រាប់​កម្មវិធី​ Google Photos ផង​ដែរ។

 

 

ចំណុច​ខ្លាំង​មួយ​ទៀត​របស់​ Pixel និង Pixel XL គឺ​មាន​បំពាក់​បន្ទះ​ Chip Snapdragon 821 របស់​ Qualcomm ដែល​មាន​ល្បឿន​ 2.15 GHz, មាន​ RAM ទំហំ​ 4 GB ជួយ​​ឲ្យ​ទូរសព្ទ​បំពេញ​ប្រតិបត្តិការ​បាន​លឿន​ទាន់​ចិត្ត​ និង ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជំនាន់​ចុង​ក្រោយ​បង្អស់​ Nougat 7.1។

 

 

​​Google នឹង​បញ្ចេញ​លក់​ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​នេះ​នៅ​ជុំវិញ​ពិភពលោក​ ដោយ​ Pixel មាន​តម្លៃ​ចាប់​ពី​ ៦៤៩ ដុល្លារ​ឡើង​ទៅ​ ចំណែក​ម៉ូដែល​ Pixel XL មាន​តម្លៃ​ចាប់​ពី​ ៧៧០ ដុល្លារ ឡើង​ទៅ៕

 

លក្ខណៈ​សម្បត្តិ​លម្អិត​របស់​ Google Pixel និង Pixel XL ៖

 

លក្ខណៈ​សម្បត្តិ 

Pixel

Pixel XL
អេក្រង់ ៥ អ៊ីញ និង​មាន​ Resolution 1080 x 1920 pixels ៥,៥ អ៊ីញ និង​មាន​ Resolution 1440 x 2560 pixels
កញ្ចក់​ការពារ Corning Gorilla Glass 4 Corning Gorilla Glass 4
Memory 32/128 GB 32/128 GB
RAM 4GB 4GB
កាមេរ៉ា ក្រោយ 12.3MP (អាច​ Record វីដេអូ​បាន​កម្រិត 4K) និង​មុខ 8MP ក្រោយ 12.3MP (អាច​ Record វីដេអូ​បាន​កម្រិត 4K) និង​មុខ 8MP
OS Android, v7.1 (Nougat) Android, v7.1 (Nougat)
Chip Qualcomm Snapdragon 821 Qualcomm Snapdragon 821
CPU Quad-core 2.15 GHz Quad-core 2.15 GHz
ថាមពល​ថ្ម 2 770 mAh (សាក​ថ្ម​​បាន​លឿន) 3 450 mAh (សាក​ថ្ម​​បាន​លឿន)
ប្រព័ន្ធ​សុវត្ថិភាព​ការពារ​ការ​ជ្រាប​ទឹក​  គ្មាន គ្មាន
តម្លៃ ចាប់​ពី​ ៦៤៩ ដុល្លារ ចាប់​ពី​ ៧៧០ ដុល្លារ
 

ចុច​អាន៖ ធ្លាយ​រូបរាង​ និង ចំណុច​ខ្លាំង​​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ Google

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena, GSMArena​

អត្ថបទថ្មី