Sabay Osja គ្រោង​ផលិត​ហ្គេម​ប្រើ​បច្ចេកវិទ្យា AR

  • 2016-10-06 16:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay Osja ក្រុមហ៊ុន​ផលិត​ហ្គេម​លេចធ្លោ​ក្នុង​ស្រុក មាន​គម្រោង​បង្កើត​ហ្គេម​ប្រភេទ Augmented Reality (AR) ស្រដៀង​គ្នា​នឹង Pokemon Go ដែល​កក្រើក​ពិភពលោក​កាល​ពី​ពេល​កន្លង​ទៅ។

 

លោក អៀ អ៊ុយ ស្ថាបនិក Sabay Osja 

 

លោក អៀ អ៊ុយ ស្ថាបនិក Sabay Osja បញ្ជាក់​ថា ខាង​លោក​គ្រោង​ផលិត​ហ្គេម​ប្រភេទ AR ដែល​ជា​បច្ចេកវិទ្យា​ហ្គេម​ទំនើប​មួយ ធ្វើ​ឲ្យ​រូបភាព​ឌីជីថល​និង​ពិភព​ពិត​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​ពិភព​តែ​មួយ។

 

App បំពាក់​បច្ចេកវិទ្យា AR ត្រូវ​បង្កើត​ឡើង​ក្នុង​កម្មវិធី 3D ពិសេស​មួយ​ដែល​អាច​ឲ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​កំណត់​និង​ចង Animation ឬ​ព័ត៌មាន​ឌីជីថល​ផ្សេងៗ​​ជាមួយ​នឹង AR Marker ដើម្បី​ថែម​ព័ត៌មាន​ផ្សេង​ពី​លើ​ពិភព​ពិត​​ខាង​ក្រៅ។ ដូច្នេះ ឧទាហរណ៍​ថា នៅ​ពេល​អ្នក​ប្រើប្រាស់​យក​ទូរសព្ទ​បំពាក់​កម្មវិធី AR ទៅ​ថត​អគារ​ផ្សេង​នៅ​ពិភព​ខាង​ក្រៅ នោះ​ផ្ទាំង​ព័ត៌មាន​ឌីជីថល​ដែល​បាន​កំណត់​ នឹង​បង្ហាញ​យ៉ាង​ត្រឹមត្រូវ​ពី​លើ​អាគារ​នីមួយៗ​តាម​រយៈ​ទូរសព្ទ។

 

យ៉ាង​ណា​អ្នក​បង្កើត​ហ្គេម Asva the Monkey ដែល​ធ្លាប់​ល្បី​ដល់​ក្រៅ​ប្រទេស​រូប​នេះ ពុំ​ទាន់​អាច​បញ្ជាក់​ពី​ពេល​វេលា​ជាក់លាក់​នៃ​ការ​ចាប់​ផ្ដើម​ផលិត​នោះ​ទេ ដោយ​បច្ចុប្បន្ន​ក្រុម​លោក​កំពុង​សិក្សា​ស៊ី​ឲ្យ​ជម្រៅ​លើ​បច្ចេកវិទ្យា AR មុន​ឈាន​ដល់​ការ​ផលិត។

 

Sabay Osja ធ្លាប់​សាង​ស្នាដៃ​ផលិត​ហ្គេម​និង​កម្មវិធី​ទូរសព្ទ​ជាង ១៣ ហ្គេម។ ក្នុង​នោះ ហ្គេម​ល្បីៗ​មាន​ដូចជា Asva The Monkey, យក្ស​អរ, Ninja, Impossible និង​កម្មវិធី​រឿង​និទាន​កុមារ Ey Sey Storytime ជា​ដើម៕

 

អត្ថបទ៖ ប៉ែត ផាន់និត