ប៉ុណ្ណឹង! សម្រស់​​ភេទ​ទី​បី​​មក​ពី​ឡាវ អាច​ផ្ដួល​​ថៃ​បាន​អត់?

  • 2014-11-04 14:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​បវរ​កញ្ញា​របស់​ថៃ Nitsa Katrahong ត្រូវ​បាន​គេ​ចាត់​ទុកថា ជា​បេក្ខភាព​​ភេទ​ទីបី​ (កែភេទ) មាន​សម្រស់​ស្រស់​ស្អាត និង​អ្នក​គាំទ្រ​ច្រើន។ ប៉ុន្តែ​ក្រោយ​ការ​បង្ហាញ​​ខ្លួន ​របស់​នាង Piyada Inthavong មក​ពី​ឡាវ ភាព​ល្បីល្បាញ​ ហាក់​ប្រទាញ​ប្រទង់​គ្នា។

 

ទោះ​នាង Katrahong ល្បីមែន ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់ Piyada Inthavong ឯណេះវិញក៍​មិន​អន់ដែរ ​គឺ​ល្បី​រន្ទឺ​សុសសាយ បន្ទាប់​ពី​​នាង ​ចូល​​រួម​ប្រកួត​ក្នុង​កម្មវិធី ប្រឡង​បវរកញ្ញា​អន្តរជាតិ​ឆ្នាំ​២០១៤ ​តំណាង​ឱ្យប្រទេស​​ឡាវ។ មិនតែប៉ុណ្ណោះ ​តារា​ភេទ​ទីបី​សម្រស់​មិន​ចាញ់​ស្រី​រូប​នេះ បាន​បង្ហាញ​រូប Selfies ច្រើន​សន្លឹក​លើ​ហ្វេសប៊ុក ដែល​ធ្វើ​ឱ្យ​ទស្សនិកជន ក៏​ដូច​អ្នក​លេង​បណ្ដាញ​សង្គម ចាប់​អារម្មណ៍ និង​កោត​សរសើរ​មិន​ដាច់​ពី​មាត់។

 

ជាមួយ​គ្នា​នេះ​មាន​សំនួរ​មួយ​​ត្រូវ​គេ​សួរ​ថា តើ​សម្រស់​​បវរកញ្ញា​តំណាង​ឱ្យ​ឡាវ អាច​ប្រកួត​ប្រជែង​ជាមួយ​បវរកញ្ញា​ថៃ​បាន​ដែរ​ឬ​ទេ? ចុះ​ប្រិយមិត្ត​យល់​យ៉ាងម៉េច​ដែរ? តើ​នាង​អាច​ទៅ​រួច​អត់?

 

 

 -បេក្ខជន The Voice អឿម រុន ត្រូវ Fan ប្រដូចទៅ​នឹង Justin Bieber

-តារា​ស្រីល្បីៗ​​ស្រលាញ់​ស្រីដូចគ្នា​​​៦រូប ​មាន​​រាង​សិចស៊ី​​គួរ​ឱ្យ​​គ្រឺត

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Asiantow

អត្ថបទថ្មី