បេក្ខជន The Voice អឿម រុន ត្រូវ Fan ប្រដូចទៅ​នឹង Justin Bieber

  • 2014-11-04 13:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ អឿម រុន ដែល​តែងតែ​​ទទួល​បាន​ការ​គាំទ្រច្រើន​ ​ក្នុង​កម្មវិធី The Voice Cambodia ត្រូវ​បណ្ដា​​អ្នកលេង​ហ្វេសប៊ុក​ជាច្រើន​បន្តុះបង្អាប់ ថា​សំឡេង​មិន​កើត។  ប៉ុន្តែ​ទោះបីជាយ៉ាងណា​ ក៏​មាន Fan ​ខ្លះ​ស្រលាញ់​ចូល​ចិត្ត​លោក រហូត​​ប្រដូចសំឡេង​របស់​​លោក​ ទៅ​នឹង​តារា​ចម្រៀង​ល្បីវ័យ​ក្មេង Justin Beiber ពេល​ចូល​ប្រឡង​ក្នុង​កម្មវិធី X Factor ទៀត​ផង។

 

អឿម រុន (ឆ្វេង) និង Justin Beiber (ស្ដាំ)

 

បេក្ខជន​ជា​កូន​កសិករ​មក​ពី​ខេត្ត​សៀមរាប​រូប​នេះ ត្រូវ​អ្នកលេង​ហ្វេសប៊ុក​ម្នាក់​​ប្រៀបធៀប​ថា"៖ អឿម រុន ខ្ញុំ​ប្រដូច​ទៅ​នឹង​តារា​ចម្រៀង លំដាប់​ពិភពលោក​គឺ Justin bieber កាល​ដែល​គាត់​ទៅ​ប្រឡង​ធ្វើ​ជា​តារា​ចម្រៀង​ក្នុង​កម្មវិធី X Factor"។

 

" ពេលនោះ​ការ​ប្រើ​សំឡេង​ច្រៀង​របស់​គាត់ មិន​ធ្វើ​ឱ្យ​គណៈកម្មការពេញ​ចិត្ត​នោះ​ទេ តែ​ដោយ​ការ Vote គាំទ្រ​ច្រើន ទើប​ធ្វើ​ឲ្យ​គាត់​បាន​ជាប់។ ​ក្រោយ​មក​សំឡេង​របស់​គាត់​ធ្វើ​បាន​កាន់​តែ​ប្រសើរ​ឡើង រហូត​ល្បីល្បាញ​ទូទាំង​ពិភពលោក"។

 

អ្នកគាំទ្រ​ អឿម រុន ដដែល​ថែម​ទាំងបាន​បង្ហាញ​ Link វីដេអូដែល JB ឡើង​ប្រឡង​ច្រៀង​ក្នុងកម្មវិធី X Factor USA។ ភ្លាមៗ​នោះ​ដែរ មាន​ Fan ខ្លះ​បញ្ចេញ Comment ថាវីដេអូ​នេះ​ មិនមែន​ជា​តារា​វ័យ១៩ឆ្នាំសញ្ជាតិ​កាណាដាទេ ពោលគឺ​បេក្ខជន​នេះ មាន​ឈ្មោះ​ផ្សេង តែ​ត្រូវបាន​​គេ​ហៅ​ថា New Justin Beiber ព្រោះ​​​មាន​មុខមាត់​ស្រដៀងគ្នាខ្លាំងពេក។

 

អឿម រុន ជា​កូន​ក្រុម​របស់​គ្រូ​បង្វឹក ពេជ្រ សោភា ដោយ​ការ​បង្ហាញ​ខ្លួន​នៅ​​វគ្គ Live Show បួន​លើក​របស់​លោក គឺ​ទទួល​បាន​ការ​គាំទ្រ​ច្រើន។ ចំណែក​យប់ថ្ងៃ​អាទិត្យ ទី២ ខែវិច្ឆិកា  លោកទទួល​បាន​សារ​បោះឆ្នោត​គាំទ្រ​ច្រើន​ជាងគេ ក្នុង​ចំណោម​បេក្ខភាព​បី​នាក់ ជាហេតុ​ធ្វើ​ឱ្យ​លោកឡើង​ទៅ​វគ្គ​ពាក់​គណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត៕

 

 

 

 

ចុចអាន! សុគន្ធ​កញ្ញា ទស្សនិកជន​រិះគន់​ថា “ពុក​រលួយ” ក្នុង​កម្មវិធី The Voice Cambodia យប់​មិញ

 

អត្ថបទ៖ អ៊ុំ សុភក្តិ

 

អត្ថបទពេញនិយម