Brad Pitt បាន​ជួបជុំ​កូន​ៗ​ជា​លើក​ដំបូង​ ក្រោយ​ប្រពន្ធ​ដាក់​ពាក្យ​លែង

  • 2016-10-07 16:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​អាមេរិក Brad Pitt បាន​ចាក​ឆ្ងាយ​ពី​កូន​​ទាំង​៦​អស់​​មួយ​រយៈ​ពេល​ ចាប់​តាំង​ពី​ភរិយា Angelina Jolie បាន​ដាក់​ពាក្យ​បណ្ដឹង​លែងលះ​កាល​ពី​ថ្ងៃ​ទី ១៩ ខែ កញ្ញា​កន្លង​ទៅ​ធ្វើ​ឲ្យ​ផ្អើល​ទូទាំង​ពិភពលោក។

 

 

ប៉ុន្តែ​នា​ពេល​ថ្មី​ៗ​នេះ តារា​ប្រុស​វ័យ​៥២​ឆ្នាំ​ទើប​​​មាន​លទ្ធភាព​មក​មើល​កូន​ជា​លើក​ដំបូង​ បន្ទាប់​​ពី​ប្រពន្ធ​ដាក់​ពាក្យ​លែង។ នេះ​យោង​តាម​ទស្សនាវដ្ដី People ។ Brad និង Angelina បាន​ធ្វើ​ការ​យល់​ព្រម​មួយ​ ក្នុង​ការ​ចិញ្ចឹម​កូន​ទាំង​៦​បណ្ដោះអាសន្ន​សិន​​ ខណៈ​ភាគី​ទាំង​សងខាង​សុទ្ធ​តែ​ចង់​មាន​សិទ្ធិ​មើល​ថែ​កូន​ផ្ដាច់​មុខ​រៀង​ៗ​ខ្លួន។

 

​ទន្ទឹម​នឹង​នាយកដ្ឋាន​នៃ​កុមារ​និង​សេវាកម្ម​គ្រួសារ​កំពុង​បើក​ការ​ស្រាវជ្រាវ​លើ Brad Pitt ទាក់ទង​និង​ការ​ជេរ​ស្ដី​និង​ប្រើ​អំពើ​ហិង្សា​លើ​កូន​ប្រុស​ច្បង​ចិញ្ចឹម Maddox ប្រភព​មួយ​ពី​ខាង​តារា​ប្រុស​ក្នុង​រឿង "Fury” រូប​នេះ​បាន​និយាយ​ថា​៖"Brad ស្រឡាញ់​កូន​ៗ​របស់​លោក​ជាង​អ្វី​ៗ​ទាំងអស់​លើ​លោក​ ហើយ​លោក​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ ដើម្បី​នៅ​ជាមួយ​កូន​ៗ​ទាំង​អស់ ទាំង​ពេល​នេះ​និង​ជា​រៀង​រហូត"៕ ​

 

 

 

ចុចអាន៖Angelina Jolie នៅ​តែ​រឹង​ប៉ឹង​ជាមួយ​កូន​ៗ​ ទោះ​​​ឈឺ​ចាប់​​ដោយ​ការ​លែងលះ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ people

អត្ថបទពេញនិយម
អត្ថបទថ្មី