ភ្ញាក់​ផ្អើល​! អក្សរ​ខ្មែរ​បង្ហាញខ្លួន​ក្នុង​វីដេអូ​របស់​ Mark Zuckerberg

  • 2016-10-08 15:55:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​កន្លង​ទៅ​នេះ​គណនី​ Facebook របស់​ Mark Zuckerberg ដែល​ជា​​​អ្នក​បង្កើត​​បណ្ដាញ​សង្គម​នេះ​ផ្ទាល់​ បាន​បង្ហោះ​វីដេអូ​ខ្លី​​មួយ​ប្រកាស​ឲ្យ​ដឹង​​ពី​ភាសា​ទាំង​អស់​មាន​លើ​ Facebook។

 

អ្វី​ដែល​​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​នៅ​កម្ពុជា​មាន​ភាព​ភ្ញាក់​ផ្អើល​នោះ​គឺ​​គេ​សង្កេត​ឃើញ​មាន​ភាសា​ខ្មែរ​បញ្ចូល​នៅ​ក្នុង​វីដេអូ​នេះ​ដែរ​ ដោយ​មាន​សរសេរ​ថា​ "ចូលចិត្ត" បូក​រួម​នឹង​ការ​បញ្ជាក់​ថា​ ភាសា​ខ្មែរ បាន​បញ្ចូល​លើ​ Facebook នៅ​ខែ​សីហា​ ឆ្នាំ​ ២០១៥។

 

តាម​ការ​រៀបរាប់​​ដែល​ភ្ជាប់​ជា​មួយ​វីដេអូ​ឲ្យ​ដឹង​​ដែរ​ថា​​បច្ចុប្បន្ន​ Facebook មាន​បញ្ចូល​ភាសា​ច្រើន​ជាង​ ១០០ ភាសា​ ដោយ​ក្នុង​នោះ​ភាសា​អង់គ្លេស​មាន​ប្រើ​ប្រាស់​ដល់​ជាង​ ១ ពាន់​លាន​នាក់៕

 

 

ចុច​អាន៖ Messenger​ ​បន្ថែម​មុខងារ​​សន្ទនា​សម្ងាត់​ ​ផ្តល់​សុវត្ថិភាព​ពេល​លេង​សារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Facebook​​​​