ចរន្ត​ទឹក​ទន្លេសាប​ហូរ​ខ្លាំង ​​​កីឡា​​ករ​អុំទូក​​​​​​​​ ត្រូវ​ប្រាប់ឲ្យ​​ប្រុង​ប្រយ័ត្ន​ខ្ពស់

  • 2014-11-04 14:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​សេចក្តី​រាយការណ៍​មក​ថា រយៈ​ពេល​ថ្ងៃ ​នៃ​​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រ​ទីត ​សំពះ​ព្រះ​ខែ និងអក​អំបុក ​ចរន្ត​ទឹក​​ទន្លេសាប​​ហូរ​ខ្លាំង ដែល​​នេះ​ជាប្រការ​គួរ​ប្រុង​ប្រយ័ត្ន​ខ្ពស់មួយ​​ សម្រាប់​កីឡាករ​អុំ​ទូក​ទាំង​អស់។

 

ឯកឧត្តម​ កឹម គុណវឌ្ឍន៍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​សរសេរ​នៅលើ​បណ្តាញ​សង្គមមុន​នេះ​ថា​​ "តាម​ដឹង​​​ ចរន្តទឹក​ ​ទន្លេសាប​នៅ​ពេល​អុំទូក ៣​ ថ្ងៃ​នេះ​គឺ​ហូរ​ខ្លាំង​ ខ្ញុំសូម​បង​ៗ ​ពូៗ​ មីង​ៗ​ ជា​ប្រធាន​ក្រុម​ទូក​ង​ ​ទូក​មួង​ទាំង​អស់​ជម្រាប​ ណែ​នាំ​ចំណុះ​អុំ និង​ចេវ​ឲ្យ​​​មាន​ការ​ប្រុង​ ប្រយ័ត្ន​ខ្ពស់​នៅ​ពេល​អុំ ​ចេវ ​ប្រណាំង ៣​ថ្ងៃ ​ស្មើ ៦​ លើក ​និង​ពិសេស ​កុំ​ទទួល​ស្រា​លើស​លប់​​ ទទួល​ទាន​ដំណេក​ បាន​គ្រប់​គ្រាន់​ ​និង​ចេះ​ជួយ ​សង្គ្រោះ​ខ្លួន​ឯង​ ​ពេល​ធ្លាក់​ទឹក​”។

 

តាម​​​​ឯកឧត្តម កឹម គុណវឌ្ឍន៍ ​ចំនួន​ទូក​ង ​ទូក​មួង​ ដែល​ចូល​រួម​អុំ ​ចេវ​ ​៣​ថ្ងៃ ​ក្នុង​បុណ្យ​អុំទូក​ឆ្នាំ​២០១៤​ នេះ​គិត​មក​ត្រឹម​ថ្ងៃ​ទី​ ​២ ​វិច្ឆិកា​មាន​ចំនួន​សរុប​ ២៤៨​ ​ទូក​។ ​គូ​ពិសេ​មាន​ ​៨១​ ​គូ​៕

 

Sabay នឹង​រាយ​ការណ៍​បន្ថែម​ជុំវិញ​ព័ត៌មាន​ខាង​លើ !

អត្ថបទ៖ មៃ សុខលីម​