FBI នឹង​មិន​​ស៊ើប​រឿង Brad Pitt ហើយ​ក៏​គ្មាន​ករណី​វាយ​ Maddox ​ដែរ

  • 2016-10-09 19:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Brad Pittនឹង​មិន​​មាន​ការ​ចាត់ការតាមនីតិវិធីពី​ភ្នាក់ងារ FBI លើ​​ករណី​ប្រើ​អំពើ​ហិង្សា​លើ​កូន​ប្រុស​ចិញ្ចឹម​ឈាមជ័រ​ខ្មែរ Maddox ស្របពេល​អ្នក​អនុវត្តន៍​ច្បាប់​ម្នាក់​បាន​និយាយ​ថា FBI ​ក៏​មិន​​អាច​ពាក់ព័ន្ធ​​ករណី​ជម្លោះ​ក្នុង​គ្រួសារ​ដែរ​​។

 

 

Pitt បាន​ហោះហើរ​ពី​ប្រទេស​បារាំង​ទៅ​ទីក្រុង​ Los Angeles ជា​មួយ​ភរិយា​ Angelina Jolie ​និង​កូន​ ហើយ​ត្រូវ​គេ​ចោទ​ថា​ បាន​ស្រែក​ខ្លាំង​ៗ​និង​វាយ​​ Maddox មុន​ថ្ងៃ​ដែល​ប្រពន្ធ​ដាក់​ពាក្យ​លែងលះ។ នាយកដ្ឋាន​នៃ​កុមារ​និង​សេវាកម្ម​គ្រួសារ​​ក្នុង​ទីក្រុង Los Angeles បាន​យក​ចិត្ត​ទុក​ដាក់​លើ​ករណី​នេះ​ បន្ទាប់​មក​ក៏​ជូន​រឿង​នេះ​ទៅ​ឲ្យ​ភ្នាក់ងារ​ស៊ើបអង្កេត FBI ជា​អ្នក​ចាត់​ការ។

 

យ៉ាងណាមិញ​ថ្មី​ៗ​នេះ ប្រភព​ពី​​អ្នក​អនុវត្តន៍​ច្បាប់​ម្នាក់​បាន​និយាយ​ថា FBIមិន​ដែល​បើក​ការ​ស៊ើបអង្កេត​ផ្លូវការ​ណា​មួយ​លើ​សំណុំរឿង​នេះ​ឡើយ​ ហើយ​ភ្នាក់ងារ​មួយ​នេះ​ក៏​មិន​គួរ​ទាក់ទង​​​នឹង​ករណី​នេះ​ដែរ។​ យោង​តាម​​ទស្សនាវដ្ដី​ TMZ។ អ្នក​អនុវត្តន៍​ច្បាប់​​បាន​ប្រាប់​ទៅ​ទស្សនាវដ្ដី​ដដែល​ថា ករណី​របស់ Brad និង Maddox នឹង​មិន​បន្ត​ទៅ​មុខ​ទៀត​ទេ ហើយ​រឿង​ហេតុ​នេះ​ក៏​មិន​ត្រូវ​បញ្ជូន​ទៅ FBIដែរ ត្បិត​តែ​ពួក​គេ​បន្ត​ជួយ​រក​ការពិត តែ​វា​មិន​អាច​ហៅ​ថា​​ការ​ស៊ើបអង្កេត​ទេ​។​

 

 

​Maddox គ្មាន​របួស​អ្វី​នោះ​ទេ ហើយ​​​​​អ្នក​អនុវត្តន៍​ច្បាប់​បន្ត​ថា គ្មាន​ការ​សន្និដ្ឋាន​ណា​​មួយ​ដែល​ចោទ​ថា Brad គ្រោះថ្នាក់​ចេតនា​លើ​កូន​ប្រុស​របស់​លោក​ឡើយ។ ត្បិត​តែ​ប្រភព​មួយ​បាន​ឃើញ​​វីដេអូ Brad ស្រែក​ជា​ច្រើន​លើក​ដាក់ Maddox ប៉ុន្តែ​គ្មាន​ព័ស្តុតាង​បង្ហាញ​ថា​លោក លោក​វាយ​កូន​ឡើយ៕

 

 

ចុចអាន៖Brad Pitt បាន​ជួបជុំ​កូន​ៗ​ជា​លើក​ដំបូង​ ក្រោយ​ប្រពន្ធ​ដាក់​ពាក្យ​លែង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖​ dailymail

អត្ថបទពេញនិយម
អត្ថបទថ្មី