ម៉ានិត លក់​សៀវភៅ​លើក​ទី​២​ ជួយ​ល្ខោន​ស្បែក​ធំ

  • 2016-10-11 18:31:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​វ័យ​ក្មេង​ប្រចាំ​ផលិតកម្ម ភ្លេងរីខត ម៉ានិត បាន​រៀប​ចំ​កម្មវិធី​លក់​សៀវភៅ​សប្បុរសធម៌​ជា​លើក​ទី​២​ដើម្បី​ជួយ​ល្ខោន​ស្បែក​ធំ បន្ទាប់​ពី​លក់​លើក​ទី​១​ជួយ​មន្ទីរ​ពេទ្យ គន្ធបុប្ផា។

 

 

ម៉ានិត​ បាន​លើក​ឡើង​ថា ដោយ​សារ​មិត្តភ័ក្ដិ​របស់​លោក​ជា​ក្រុម​យុវវ័យ ​ដែល​បាន​បង្កើត​ចលនា​មួយ​ឈ្មោះ​ថា​​​ "៥០០០ រៀល​ដើម្បី​ជីវិត​ល្ខោន​ស្បែក​ធំ" ទើប​លោក​សម្រេច​ចិត្ត​បោះពុម្ព​សៀវភៅ​ជា​លើក​ទី២​ដើម្បី​ជួយ ៖ "​ខ្ញុំ​លក់​សៀវភៅ ​បេសកកម្ម​មួយ ​បោះ​ពុម្ព​លើក​ទី​ពីរ​នេះ ដើម្បី​ចូល​រួម​កម្មវិធី​នេះ​ដែរ​ ដូច្នេះ​ក្នុង​មួយ​ក្បាល​​ៗ​ដែល​លក់​បាន ខ្ញុំ​នឹង​បរិច្ចាគ​ជូន​​មូលនិធិ​ល្ខោន​ស្បែក​ធំ​ចំនួន ៥០០០ រៀល"៕

 

(ម៉ានិត និង សូនីតា​ យក​ថវិការ​ជូនមន្ទីពេទ្យ​គន្ធបុប្ផា)

 

កាល​ពី​បោះ​​ពុម្ព​​លើក​ទី​១​ ម៉ានិត​ និង មាន សូនីតា បាន​បង្កើត​ចលនា​មួយ​ឈ្មោះ​ថា​ "ស្រលាញ់​សៀវភៅ" ដែល​ជួយ​រក​ថវិកាដើម្បី​ជួយ​គន្ធបុប្ផា បាន​ចំនួន ១០,០០០,០០០ លាន​រៀល​​ផង​ដែរ៕

 

ទស្សនា​វីដេអូ​ខ្លះៗ​នៃ​ថ្ងៃ​បើក​លក់​សៀវភៅ​លើក​ទី​២៖

 

 

អត្ថបទ៖ SAMEDY​​​

រូបភាព៖ រក្សាសិទ្ធ​គ្រប់យ៉ាង​ដោយ Crazed