Miley Cyrus ​និយាយ​រឿង​ស្មុគស្មាញ​ក្នុង​ជីវិត​​​ផ្លូវភេទ​របស់​ខ្លួន

  • 2016-10-12 18:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Miley Cyrus បាន​​បើ​កកាយ​​រឿង​ផ្ទាល់​​ខ្លួន​ជា​ច្រើន​​ប្រាប់​ទៅ​ទស្សនាវដ្ដី Variety​ ក្នុង​ការ​ពិបាក​កំណត់​ខ្លួន​ស្ថិត​ក្នុង​ភេទ​អ្វី មុន​ពេល​ក្លាយ​ជា​មនុស្ស​​​ស្រឡាញ់​គ្រប់​ភេទ។

 

 

ជជែក​ជាមួយ​ទស្សនាវដ្ដី​ខាងលើ​​ក្នុង​លេខ​ថ្មី​ចំណងជើង​ថា​ “Women of Power”  តារា​វ័យ​២៣​ឆ្នាំ​រូប​នេះ​​បាន​ប្រាប់​ថា នាង​បាន​ជួប​បញ្ហា​អារម្មណ៍​បែប​នេះ​​តាំង​ពី​មុន​ចូល​សាលា។​ "ក្នុង​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​មិន​បាន​យល់​អំពី​ភេទ​និង​ទំនោរ​​អារម្មណ៍​ផ្លូវ​ភេទ​របស់​ខ្ញុំ​ទេ។ “Wrecking Ball” និយាយ។

 

Miley បន្ត​ថា​៖""ខ្ញុំ​តែងតែ​ស្អប់​ពាក្យ "bisexual" ពី​ព្រោះ​វា​ធ្លាប់​​ធ្វើ​​​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ដូច​​ក្នុង​ប្រអប់​មួយ"។ ភ្នែក​របស់​ខ្ញុំ​ចាប់ផ្ដើម​បើក​នៅ​ពេល​ដែល​រៀន​ថ្នាក់​ទី​៥​ឬ​៦។ ហើយ​ទំនាក់ទំនង​ដំបូង​ក្នុង​ជីវិត​របស់​ខ្ញុំ​គឺ​ជាមួយ​ក្មេងស្រី"។ ក្រោយ​មក​តារា​ស្រី​រូប​នេះ​ហាក់​មាន​ទំនុកទុកចិត្ត​​ដឹង​ពី​ភេទ​របស់​ខ្លួន បន្ទាប់​ពី​បាន​ចូល​រួម​​ក្នុង​មជ្ឈមណ្ឌល​ LGBTQ ដែល​ជា​ពាក្យ​កាត់(Lesbian, Gay, Bisexual, Transនិង Queer) ។

 

គ្រូ​បង្វឹក​ The Voice US ឆ្នាំ​២០១៦​នេះ​និយាយ​ថា​៖"ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់​ក្នុង​មជ្ឈមណ្ឌល ដែល​មិន​ស្គាល់​អត្តសញ្ញា​ណភេទ​របស់​ខ្លួន​ថា ប្រុស​ឬ​ស្រី។ មើល​ទៅ​ពួក​គេ​ស្អាត​និង​សិចស៊ី​ ប៉ុន្តែ​រងគ្រោះ​​ដោយ​ភាព​មិន​ស្គាល់​ភេទ។ ហើយ​ខ្ញុំ​​ទាក់ទង​ជាមួយ​មនុស្ស​ប្រភេទ​នេះ ច្រើន​ជាង​មនុស្ស​ផ្សេង​ទៀត​ក្នុង​ជីវិត​ខ្ញុំ"។

 

ចុចអាន៖Miley Cyrus ពាក់អាវ​សំណាញ់​បញ្ចេញ​ក្បាល​សុដន់​ ពេល​ដើរ​ផ្សារ​ជាមួយ​ម្ដាយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror