​Toyota ហៅ​ចូល​រថយន្ត​ Prius ជាង​ ៣០ ម៉ឺន​​គ្រឿង​​​ដែលមាន​​បញ្ហា​ហ្វ្រាំង

  • 2016-10-13 17:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Toyota បាន​ប្រកាស​ហៅ​ចូល​ត្រឡប់​មក​វិញ​នូវ​រថយន្ត​ Prius ឆ្នាំ​ ២០១៦ និង ២០១៧ ចំនួន​ ៣៤០ ០០០ គ្រឿង​ ដើម្បី​យក​មក​ជួសជុល ក្រោយ​ប្រទះ​ឃើញ​បញ្ហា​ទាក់​ទង​នឹង​ហ្វ្រាំង​ដែល​អាច​បង្ក​ជា​គ្រោះ​ថ្នាក់។

 

 

បញ្ហា​​​ដែល​កើត​មាន​អាច​បណ្ដាល​ឲ្យ​ហ្វ្រាំង​ដៃ​មិន​​ដំណើរ​ការ​​ ដោយ​បង្កើន​កម្រិត​ហានិភ័យ​ដែល​អាច​ធ្វើ​ឲ្យ​រថយន្ត​រំកិល​ទៅ​មុខ​ ឬ ក្រោយ​ ពេល​ចត​ ហើយ​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ។ បច្ចុប្បន្ន​នេះ​មាន​រថយន្ត​ ៩២ ០០០ គ្រឿង​បាន​ហៅ​ចូល​មក​វិញ​នៅ​សហរដ្ឋអាមេរិក, ២១២ ០០០ គ្រឿង​នៅ​ជប៉ុន និង ១៧ ០០០ គ្រឿង​បាន​ហៅ​ចូល​នៅ​តំបន់​អឺរ៉ុប។

 

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ Toyota ​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ថ្ងៃ​ទី​ ៣ ខែ​ តុលា​ ឆ្នាំ​ ២០១៦ នៅ​មិន​ទាន់​មាន​​ការ​រាយការណ៍​ពី​គ្រោះ​ថ្នាក់, ការ​រង​របួស ឬ ការ​ស្លាប់ ដែល​បង្ក​ឡើង​ដោយ​សារ​បញ្ហា​ហ្វ្រាំង​នេះ​​នៅ​ឡើយ​ទេ៕​​​​​​​

 

ចុច​អាន៖ Macan GTS និង 718 Cayman S ពណ៌​ក្រហម​ឆ្អៅ មក​ដល់​ថ្មី ថ្លៃ​ជាង ១០ ម៉ឺន​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CNN, Mashable

អត្ថបទពេញនិយម