តាមដានតម្លៃ Zoomer-X 2017 នៅប្រទេសវៀតណាម
- 2016-10-13 18:37:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមដានតម្លៃ Zoomer-X 2017 នៅប្រទេសវៀតណាម
ចន្លោះមិនឃើញ
នៅទីបំផុតម៉ូតូដ៏ពេញនិយមរបស់ក្រុមហ៊ុនហុងដាម៉ូដែល Zoomer-X ឆ្នាំ ២០១៧ បានទៅដល់ទីផ្សារប្រទេសវៀតណាមហើយ ក្រោយពីបានមកដល់ទីផ្សារកម្ពុជាបានមួយរយៈ។
ទាក់ទងនឹងតម្លៃរបស់ Zoomer-X ស៊េរីថ្មីនេះមានដាក់លក់នៅប្រទេសវៀតណាមក្នុងតម្លៃប្រមាណ ៦០ លានដុង (ប្រហែល ២ ៦៨៩ ដុល្លារ)។ ក្រៅមានរូបរាងខាងក្រៅរចនាថ្មីសន្លាងដោយមានជាជម្រើសពណ៌ចំនួន ៦ ផ្សេងៗគ្នា ផ្នែកដទៃទៀតដូចជាគ្រោងម៉ូតូ និង ម៉ាស៊ីន នៅតែដូចគ្នានឹងម៉ូដែលឆ្នាំមុន។
រំលឹកថា Zoomer-X ឆ្នាំ ២០១៧ បានបង្ហាញខ្លួនលើកដំបូងនៅប្រទេសថៃកាលពីដើមខែសីហា ដោយមានដាក់លក់ក្នុងតម្លៃប្រមាណ ៥៥ ៧០០ បាត (ប្រហែល ១ ៦០០)។ ក្រោយមកទៀតបានរយៈពេលជា ៣ សប្ដាហ៍ ក៏បានមកដល់ទីផ្សារកម្ពុជាសន្សឹមៗ ដោយមានតម្លៃប្រហែល ២ ៤០០ ដុល្លារ៕
ចុចអាន៖ Kawasaki Z1000SX ២០១៧ ម៉ាស៊ីនខ្លាំងតែសំឡេងស្ងាត់
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ VNExpress