GS8 បានផ្តើមផលិត ជួសជុលភាពខូចខាត Note 7
- 2016-10-17 14:08:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
GS8 បានផ្តើមផលិត ជួសជុលភាពខូចខាត Note 7
ចន្លោះមិនឃើញ
Galaxy S8 ជាកំពូលស្មាតហ្វូនស៊េរីថ្មី និងជាអាវុធតែមួយគត់ដែលអាចស្រោចស្រង់ភាពខូចខាត Note 7 ពេលនេះលេចព័ត៌មានថាបានចាប់ផ្តើមអភិវឌ្ឍ Firmware។
វិបសាយ Sammobile ឲ្យដឹងថា Firmware លើ GS8 នោះ កំពុងផលិតសម្រាប់ប្រើនៅចិន បារាំង អាល្លឺម៉ង់ អ៊ីតាលី កូរ៉េ ប៉ូឡូញ អង់គ្លេស និងអាមេរិក នឹងបន្តសម្រាប់ប្រទេសដទៃទៀតលើពិភពលោក នៅពេល Build តាមប្រទេសទាំង ៨ ដំណើរការបានរលូន។
S8 ត្រូវរំពឹងថា នឹងផលិតជាពីរម៉ូដែល ដោយម៉ូដែលទី១ មានអេក្រង់ 2K ទំហំ ៥,១អ៊ីញ និងមួយទៀត 4K ទំហំ ៥,៥ អ៊ីញ អេក្រង់កោងប្រភេទ Super AMOLED។
បើតាមការចុះផ្សាយរបស់ Sammobile អះអាងថា Samsung ទំនងជាដកប៊ូតុង Home ចេញពី S8 ហើយអេក្រង់ទាំងផ្នែកខាងលើនិងក្រោមនៃទូរសព្ទនឹងមានរាងកោង និងបំពាក់កាមេរ៉ាក្រោយភ្លោះ។
ប្រភពដដែលបញ្ជាក់ថា Samsung អាចនឹងបង្ហាញ Galaxy ជំនាន់ទី ៨ ដ៏ឆាប់ខាងមុខ ដើម្បីទាញយកចំណែកទីផ្សារនិងប្រាក់ចំណេញដែលបាត់បង់ដោយសារ Note 7 មកវិញ៕
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ sammobile