សម័យ​ឥឡូវ​ ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​ក៏​នៅ​តែ​ឆ្លង គួរ​ធ្វើ​ម៉េច?

  • 2016-10-17 16:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​ទាន់​សម័យ​បច្ចុប្បន្ន ក៏​នៅ​តែ​អាច​ក្លាយ​ជា​ជន​រង​គ្រោះ ដោយ​ការ​វាយលុក​ពី Hacker។

 

 

លោក អ៊ូ ផាន់ណារិទ្ធ ប្រធាន​គ្រប់គ្រង​ផ្នែក​សុវត្ថិភាព ICT អះអាង​ថា កម្មវិធី​កម្ចាត់​មេរោគ​បច្ចុប្បន្ន​ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដែល​មាន​សមត្ថភាព​អាច​កម្ទេច​មេរោគ​កុំព្យូទ័រ​ធំៗ​បាន​យ៉ាង​ងាយ។ ប៉ុន្តែ​សម័យ​ឥឡូវ​ពពួក Hacker បាន​សិក្សា​ពី​សមត្ថភាព​កម្មវិធី Anti-Virus ហើយ​បង្កើត​មេរោគ ឲ្យ​មាន​ឥទ្ធិពល​ខ្លាំង​លើស​សមត្ថភាព​ដែល​អាច​ចាប់​និង​កម្ទេច​បាន​ពី Anti-Virus។

 

រឿង​ដែល​គួរ​ធ្វើ ដើម្បី​រក្សា​សុវត្ថិភាព​កុំព្យូទ័រ​ពី​ការ Hack ចូល​លួច​ទិន្នន័យ​ផ្ទាល់​ខ្លួន លោក ផាន់ណារិទ្ធ​ស្នើ​ឲ្យ​អ្នក​ប្រើប្រាស់៖

 

@ ប្រើ Windows ដែល​មាន License ត្រឹមត្រូវ​ពី​ក្រុមហ៊ុន និង​​ Update ជាប្រចាំ។ @ ប្រើ​លេខ​សម្ងាត់​ពិបាក​ក្នុង​ការ​ទាយ​ដឹង ដោយ​មាន​លាយ​លេខ សញ្ញា និង​អក្សរ ឬ​បើ​អាច​ប្រើ​លេខ​សម្ងាត់​ជា​ភាសា​ខ្មែរ កាន់​តែ​ប្រសើរ ព្រោះ​ប្រព័ន្ធ​របស់ Hacker ពុំ​ទាន់​អាច​ចាប់​បាន​ភាសា​ខ្មែរ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លេខ​សម្ងាត់​ភាសា​ខ្មែរ​ក៏​ត្រូវ​មាន​លាយ​លេខ និង​សញ្ញា​ដូច​គ្នា។ @ កុំ​ចុច​លើ​លីង​និង Attachment ផ្សេងៗ​មិន​ស្គាល់​និង​ទុក​ចិត្ត ដែល​បាន​ផ្ញើ​ចូល​អ៊ីម៉ែល។ @ កុំ​ចុច​លើ​វិបសាយ​ណា មិន​ទុក​ចិត្ត ហើយ​តម្រូវ​ឲ្យ​វាយ​ទិន្នន័យ​ផ្ទាល់​ខ្លួន ដូចជា ​អាសយដ្ឋាន​អ៊ីម៉ែល និង​លេខ​សម្ងាត់​ជា​ដើម។ វិបសាយ ដែល​មាន​សុវត្ថិភាព​បំផុត​គឺ​មាន​អក្សរ "S” (Secure) នៅ​ខាង​ចុង http។ ឧទាហរណ៍៖  https://www.facebook.com ដើម @ និង​ប្រើ Firewall ដើម្បី​រក្សា​សុវត្ថិភាព​លើ​អ៊ីនធឺណិត​កាន់​តែ​ខ្លាំង៕

 

 

អាន៖ កុំ​ចេះ​តែ​បើក​ឯកសារ PDF ប្រយ័ត្ន​ចាញ់​បោក​បោស​គូទ​ខោ

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី