BlackBerry ម៉ូដែលថ្មីនៅតែមានក្តាចុច Physical
- 2016-10-18 16:03:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BlackBerry ម៉ូដែលថ្មីនៅតែមានក្តាចុច Physical
ចន្លោះមិនឃើញ
ទោះជាស្មាតហ្វូនស្ទើរគ្រប់ម៉ូដែលលែងផលិតមានប៊ូតុងចុចលេខ ឬក្តាចុច Physical តែសម្រាប់ BlackBerry នៅតែផលិតស្មាតហ្វូនដែលមានក្តារចុច Physical សម្រាប់ម៉ូដែលក្រោយៗរបស់ពួកគេ។
BlackBerry ត្រូវគេដឹងថា ត្រៀមបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីឈ្មោះ Mercury ដែលមានលេខសម្គាល់ BBB100-1 ដែលមានការរចនាប្លែកតែនៅតែមានក្តារចុច Physical។
Mercury ដំណើរការដោយបន្ទះ Chip របស់ Qualcomm ល្បឿន 2 GHz octa-core, RAM 3GB និងប្រើប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat។ លើសពីនេះវាមានអេក្រង់ទំហំ ៤,៥ អ៊ីញ ដែលបង្ហាញរូបក្នុងកម្រិត Full HD, អង្គផ្ទុកទិន្នន័យ 32GB, កាមេរ៉ាក្រោយ ១៨ មេហ្គាភិចសែល មុខ ៨ មេហ្គាភិចសែល ហើយមានក្តាចុចក្នុងទម្រង់ QWERTY និងមានថាមពលថ្ម 3,400 mAh៕
អានបន្ត ៖ កុំព្យូទ័រហ្គេម MSI ៥ ម៉ូឌែលដែល Gamer ប្រាថ្នា
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ gsmarena