មានអ្វីកើតឡើងពេលប៊ូតុង Home iPhone 7 លែងដំណើរការ?
- 2016-10-18 16:19:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអ្វីកើតឡើងពេលប៊ូតុង Home iPhone 7 លែងដំណើរការ?
ចន្លោះមិនឃើញ
ដូចដែលដឹងហើយថា Apple បានប្ដូរប្រើប៊ូតុង Home ដែលមានបច្ចេកវិទ្យា Taptic Engine អាចបញ្ជាដំណើរការដោយគ្រាន់តែយកម្រាមដៃសង្កត់ពីលើ ដោយមិនបាច់ចុចដូចជាប៊ូតុង Home មានលើ iPhone ជំនាន់មុនៗ។
ប៊ូតុង Home ថ្មីនេះដែរមាននូវចំណុចពិសេសមួយដែលមនុស្សជាច្រើនមិនទាន់ដឹង។ នៅពេលដែលប៊ូតុង Home នេះខូច លែងដំណើរការ ទូរសព្ទនឹងបង្ហាញជាសារ Error មួយ រួមជាមួយប៊ូតុង Home សិប្បនិម្មិត(Assistive Touch) ដោយស្វ័យប្រវត្តិដើម្បីប្រើប្រាស់បណ្ដោះអាសន្ន។
ទាក់ទងនឹងបច្ចេកវិទ្យាប៊ូតុង Home ថ្មីនេះដែរនឹងមិនស្ថិតស្ថេរបានយូរអង្វែងឡើយ ព្រោះគេរំពឹងថា iPhone ជំនាន់ថ្មីដែលចេញឆ្នាំក្រោយអាចនឹងលែងមានប៊ូតុង Home តែម្ដង ដោយបង្កប់ចូលទៅក្នុងអេក្រង់៕
ចុចអាន៖ iPhone 7 Plus ក្លែងក្លាយដូចទូរសព្ទពិត ៩៩% កំពុងក្រឡុកទីផ្សារវៀតណាម
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Mashable