ប្រជាជនឥណ្ឌាប្រើ Wi-Fi Free ដើម្បីមើលរឿងអាសអាភាស
- 2016-10-18 22:40:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជាជនឥណ្ឌាប្រើ Wi-Fi Free ដើម្បីមើលរឿងអាសអាភាស
ចន្លោះមិនឃើញ
ប្រព័ន្ធ Wi-Fi ដែលផ្ដល់ជូនឥតគិតថ្លៃមាននៅស្ថានីយរថភ្លើងចំនួន ២៣ កន្លែង នៅក្នុងប្រទេសឥណ្ឌា ផ្ដល់ជូនដោយក្រុមហ៊ុន Google និង ក្រុមហ៊ុនផ្គត់ផ្គង់សេវា RailTel។
បើតាមទិន្នន័យដែលប្រមូលបានពីស្ថានីយដែលមានការប្រើប្រាស់អ៊ីនធឺណិតចំនួនច្រើនជាងគេបង្ហាញថា ភាគច្រើនប្រជាជនឥណ្ឌាប្រើ Wi-Fi នេះដើម្បីស្វែងរករឿងអាសអាភាស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Economic Times។
តាមការចុះផ្សាយឲ្យដឹងទៀតថាស្ថានីយរថភ្លើងនាទីក្រុង Patna មានចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនជាងគេ ហើយភាគច្រើនប្រើដើម្បីចូលទៅវិបសាយអាសអាភាស។
រំលឹកថាតូប Wi-Fi មួយដែលដំឡើងនៅស្ថានីយរថភ្លើងទីក្រុង New York បានបិទទ្វារកាលពីខែមុន ដោយសារតែបញ្ហាកង្វល់ទាក់ទងនឹងការមើលរឿងអាសអាភាសនៅទីសាធារណៈច្រើនលើសលប់។
នេះអាចគ្រាន់តែជាចំណុចចាប់ផ្ដើមមួយប៉ុណ្ណោះ ព្រោះថាកាលពីខែមុនក្រុមហ៊ុន Google បានប្រកាសពីគម្រោង Google Stations ដែលជាគម្រោងមួយជួយនាំយក Wi-Fi Free ទៅកាន់រថភ្លើង និង ឡានក្រុងនៅជុំវិញពិភពលោក។ ដូចនេះចំនួនអ្នកទស្សនារឿងអាសអាភាសតាមទីសាធារណៈនឹងកើនឡើងខ្លាំងមិនខាន៕
ចុចអាន៖ គ្រោះថ្នាក់ប្រើអ៊ីនធឺណិត WiFi ហាងកាហ្វេ ទិញទំនិញអនឡាញ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CNet