Tao អតីត​សមាជិក​ក្រុម EXO រង​ការ​រិះគន់​ពេល​បន្ត​តំណែង​តួ​អ៊ូខុង​របស់​ទិន ហ្វី

  • 2016-10-19 13:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជន​ជា​ច្រើន​គិត​ថា តារា​ចម្រៀង Huang Zitao នឹង​ពិបាក​នឹង​ទទួល​បាន​ជោគជ័យ​ដូច​ស្ដេច​កំប្លែង​ទិន ហ្វី​ណាស់។

 

 

ក្រោយ​ភាពយន្ត "A Chinese Odyssey” ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​នោះ រឿង​នេះ​ត្រូវ​បាន​ផលិត​ជា​បន្ត​ក្នុង​លក្ខណៈ​ជា​រឿង​ភាគ​ទូរទស្សន៍។ ក្រោយ​ពេល​តួអង្គ​របស់​រឿង​នេះ​ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវ​ការ រាល់​ការ​ចាប់​អារម្មណ៍​បាន​តម្រង់​មក​តារា​ចម្រៀង​វ័យ​ក្មេង Huang Zitao អតីត​សមាជិក​ក្រុម​ចម្រៀង​ល្បី​ឈ្មោះEXO។ មិន​ត្រឹម​តែ​ត្រូវ​គេ​រិះគន់​ដោយ​សារ​តែ​គ្មាន​បទ​ពិសោធន៍​សម្ដែង​នោះ​ទេ Tao ក៏​បង្ក​ចម្រូង​ចម្រាស់​ដោយ​សារ​ការ​តែង​ខ្លួន​ទំនើប​ជ្រុល​របស់​ខ្លួន​ផង​ដែរ។

 

 

នេះ​គឺ​ជា​ការ​បោះ​ជើង​ចូល​វិស័យ​ភាពយន្ត​លើក​ទី​១​របស់​តារា​កើត​ឆ្នាំ​១៩៩៣ តែ​លោក​ត្រូវ​បាន​ប្រគល់​តំណែង​តួឯក​តែ​ម្ដង។ យ៉ាងណាក៏ដោយ ជម្រើស​នេះ​របស់​អ្នក​ដឹកនាំ​បាន​អចេតនា​ធ្វើ​ឲ្យTao ក្លាយ​ជា​ផ្ទាំង​ស៊ីប​ឲ្យ​គេ​ស្ដី​បន្ទោស។ "ទម្រង់​មុខ ជា​ពិសេស​គឺ​ក្រសែ​ភ្នែក​របស់ Huang Zitao បាន​បំផ្លាញ​តួអង្គ​អ៊ូខុង​ទាំង​ស្រុង" ទស្សនិកជន​មួយ​រូប​បញ្ចេញ​មតិ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា "A Chinese Odyssey” គឺ​ជា​ភាពយន្ត​ដែល​ជួយ​ជំរុញ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​តារា​សម្ដែង Stephen Chow និងAthena Chu ឡើង​ដល់​លំដាប់​ជួរ​មុខ​ក្នុង​វិស័យ​សិល្បៈ​ហុងកុង​ក្នុង​ទសវត្ស​ឆ្នាំ​១៩៩០។

 

 
 
 
 
 
 
 
 

ចុចអាន៖Zhao Li Ying របូត​ទាំង​តួ​ត្រចៀកកាំ និង​ចៀវៃ​ព្រោះ​សម្ដែង​ខ្ចី​ពេក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14

អត្ថបទពេញនិយម