ស្លុង​អារម្មណ៍​ជាមួយ​ទេព​មច្ឆា Jun Ji Hyun និង​ប្រុស​សង្ហា Lee Min Ho ក្នុង​teaser រឿង​ថ្មី

  • 2016-10-19 21:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Teaser ទី​មួយ​របស់​រឿង​ភាគ "The Legend of the Blue Sea” រឹត​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Jun Ji Hyun និង Lee Min Ho អន្ទះសា​ចង់​មើល​ស្នាដៃ​ថ្មី​របស់​អ្នក​ទាំង​២​ទ្វេដង​។

 

 

ក្រោយ​ពេល​រង់​ចាំ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ នៅ​ទី​បំផុត ប៉ុស្តិ៍​ទូរទស្សន៍ SBS ក៏​បាន​បញ្ចេញ teaser ដំបូង​ឲ្យ​កំពូល​រឿង​ភាគ​ថ្មី "The Legend of the Blue Sea” របស់​ខ្លួន។ វីដេអូ​ប្រវែង​២១​វិនាទី​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទេព​មច្ឆា Jun Ji Hyun កំពុង​បណ្ដែត​ខ្លួន​នៅ​ក្នុង​មហា​សមុទ្រ រីឯ​ប្រុស​ស្អាត Lee Min Ho កំពុង​អង្គុយ​សញ្ជឹង​គិត​នៅ​ឆ្នេរ។ វីដេអូ​នេះ​ក៏​បាន​រំលឹក​ពី​រូបភាព​ពី​អតីតជាតិ​របស់​តួអង្គ​ទាំង​២​ផង​ដែរ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា "The Legend of the Blue Sea” គឺ​ជា​រឿង​ភាគ​ដែល​ត្រូវ​បាន​អ្នក​និយម​ចូលចិត្ត​រឿង​កូរ៉េ​កំពុង​ទន្ទឹង​រង់​ចាំ​ច្រើន​ជាង​គេ។ ស្នាដៃ​ចុង​ក្រោយ​របស់ Lee Min Ho មុន​ពេល​ចូល​បម្រើ​កង​ទ័ព​នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​ភាគ​ទី​១​នៅ​ថ្ងៃ​ទី១៦​ខែ​វិច្ឆិកា​ខាង​មុខ៕

 

 
 
 
 
 
 
 
 
 

ចុចអាន៖Song Joong Ki នឹងជំនួស​ Gong Yoo ក្នុង​​រឿង​ “រថភ្លើង​ទៅ​ប៊ូសាន” វគ្គ​២?

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖soompi

អត្ថបទពេញនិយម