Apple ដាស់តឿនពីឆ្នាំងសាក iPhone ក្លែងក្លាយលក់លើ Amazon
- 2016-10-20 15:34:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ដាស់តឿនពីឆ្នាំងសាក iPhone ក្លែងក្លាយលក់លើ Amazon
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple បានលើកឡើងថាក្នុងចំណោមផលិតផល iPhone ចំនួន ១០ លក់នៅលើវិបសាយ Amazonមាន ៩ ហើយដែលជាផលិតផលក្លែងក្លាយ ដោយអាចបង្កគ្រោះថ្នាក់ពេលប្រើប្រាស់។
Apple បានបញ្ជាក់ថាផលិតផលទាំងនោះអាចធ្វើឲ្យ iPhone ឡើងកម្ដៅខុសប្រក្រតីពេលប្រើ, អាចបង្កើតជាអគ្គីភ័យ ឬ នាំឲ្យអ្នកប្រើប្រាស់ឆក់ចរន្តភ្លើងជាដើម។ នៅលើវិបសាយ Amazon ផលិតទាំងនោះមានការបញ្ជាក់ថាលក់ដោយ Apple ផ្ទាល់ដោយមានបង្ហាញជារូបភាពមកជាមួយ ប៉ុន្តែជាក់ស្ដែងជាផលិតរបស់ក្រុមហ៊ុនដទៃទៅវិញទេ។ កត្តានេះធ្វើឲ្យមិនអាចបែងចែកបានរវាងផលិតពិត និង ផលិតក្លែងក្លាយ ដែលដាក់លក់លើវិបសាយ។
នេះជាការដាស់តឿនមួយពីក្រុមហ៊ុន Apple ដើម្បីកុំឲ្យអ្នកប្រើប្រាស់របស់ខ្លួនចាញ់បោកក្រុមហ៊ុនខិលខូចដែលផលិតឧបករណ៍ដើម្បីតែផលចំណេញ មិនគិតគូពីសុវត្ថិភាព៕
ចុចអាន៖ ចង់ប្រើ iPhone 7 ខ្មៅរលោង ត្រូវប្រយ័ត្នចំណុចទាំងនេះ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ PhnoeArena