Samsung​ ​អាចផ្លាស់ប្ដូរ​នាយក​ប្រតិបត្តិ​​ក្រោយ​បញ្ហា​ ​Note 7

  • 2016-10-20 16:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​ ​Note 7​ ​បាន​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សង្វាក់​ផលិតកម្ម​ស្មាតហ្វូន​របស់​ ​Samsung​ ​ដែល​ឈាន​ដល់​ការ​ខាត​រាប់​ពាន់​លាន​ដុល្លារ​ ​រហូត​​​មាន​ការ​ផ្លាស់ប្ដូរ​កំណែ​ទម្រង់​គ្រប់គ្រង​។

 

 

Samsung​ ​នឹង​ចាប់​ផ្ដើម​ធ្វើ​កម្មវិធី​វាយ​តម្លៃ​បុគ្គលិក​ប្រចាំ​ឆ្នាំ​ចាប់​ពី​​ចុង​ខែ​តុលា​នេះ​ ​រហូត​ដល់​ខែ​ធ្នូ​ ​ហើយ​បុគ្គលិក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ ​ឬ​បង្ក​មហន្តរាយ​លើ​ ​Galaxy Note 7​ ​អាច​នឹង​ត្រូវ​មាន​វិធានការ​​រង​ការ​ដាក់ទោស​តាម​ផ្លូវ​ច្បាប់​។ ​នេះ​បើ​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ ​Reuter​s ​។

 

របាយការណ៍​ដដែល​បន្ត​ ​Samsung​ ​នឹង​ធ្វើ​ការ​ផ្លាស់​យ៉ាង​ធំ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ​ដែល​អាច​នឹង​មាន​ការ​ផ្លាស់ប្ដូរ​បុគ្គលិក​ជា​ច្រើន​ផ្នែក​ ​ហើយ​ជា​ពិសេស​នាយក​ប្រតិបត្តិ​ក៏​អាច​នឹង​ប្ដូរ​ផង​ដែរ៕

 

អាន​បន្ត​ ​៖​Apple ដាស់​តឿន​​ពី​ឆ្នាំង​សាក​ iPhone ​ក្លែង​ក្លាយ​​លក់​លើ​ Amazon

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​reuter

អត្ថបទថ្មី