៥ រឿងពីមន្ទីរពេទ្យសម្បុរសធម៌ធំបំផុតគន្ធបុប្ផានៅកម្ពុជា
- 2014-11-04 23:06:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ រឿងពីមន្ទីរពេទ្យសម្បុរសធម៌ធំបំផុតគន្ធបុប្ផានៅកម្ពុជា
ចន្លោះមិនឃើញ
បង្កើតឡើងតាំងពីឆ្នាំ ១៩៩២ មន្ទីរពេទ្យគន្ធបុប្ផាបានជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់ ក្នុងប្រតិបត្តិការផ្តល់សេវាព្យាបាលប្រកបប្រសិទ្ធិភាព និងសប្បុរសធម៌ជាង ២០ ឆ្នាំនេះ។ តើប្រិយមិត្តដឹងអ្វីខ្លះពីបេសកកម្ម និងសមិទ្ធផលដែលមន្ទីរពេទ្យនេះកំពុងធ្វើនិងសម្រេចបាន ដើម្បីផ្តល់ពន្លឺជីវិតនិងក្តីសង្ឃឹមថ្មីដល់កុមារក្រីក្រកម្ពុជា។
1/ ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារក្រីក្រកម្ពុជា ដើម្បីកាត់បន្ថយអត្រាការស្លាប់របស់កុមារ។
2/ មន្ទីរពេទ្យគន្ធបុប្ផាបានផ្ដល់ជូនការព្យាបាលជំងឺកុមារក្រីក្រកម្ពុជាចំនួន ៨០ ទៅ ៩០ ភាគរយនៃចំនួនកុមារទាំងអស់។
3/ កុមារកម្ពុជាចំនួន ៣.២០០ នាក់នឹងត្រូវស្លាប់ជារៀងរាល់ខែ បើគ្មានការជួយសង្គ្រោះពីមន្ទីរពេទ្យគន្ធបុប្ផា។
4/ គិតមកដល់ពេលនេះ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយជាង ៧០០ លានដុល្លារលើថ្លៃព្យាបាលជំងឺជូនកុមារកម្ពុជា។
5/ មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលអ្នកជំងឺធម្មតាចំនួន ១០,៤ លាននាក់ និងជំងឺធ្ងន់ធ្ងរចំនួន ១,១៣ លាននាក់។
អត្ថបទ៖ ប៊ុណ្ណារ៉ា