ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៦៥)

  • 2016-10-22 13:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ទី​៦៥

គ្រោះ​ជា​ដែរ ព្រោះ​ហួងយុង​ដែល​វៃ​ឆ្លាត​នោះ​ បែរ​ជា​យល់​ប្លែក​ទៅ​វិញ នាង​យល់​ថា គូ​សង្សារ​ដែល​នៅ​ក្មេង​ខ្ចី​រមែង​តែង​តែ​អរិ​ចិត្ត​ ទាស់​គំនិត​គ្នា​មួយ​ដង​មួយ​យាម ហើយ​នឹង​រឹត​តែ​ស្រឡាញ់​គ្នា​លើស​ដើម​ទៅ​ទៀត។ នាង​កេះ​កួកឆេង​ខ្សឹប​ថា៖ «យើង​ចេញ​ទៅ​ក្រៅ​សិន ចាំ​គេ​បាត់​ខឹង​នឹង​គ្នា​សឹម​ត្រឡប់​មក​វិញ។» កួកឆេង​សើច​ញញឹម ដើរ​ទៅ​តាម​ហួងយុង។ តែ​អង្គុយ​បាន​មួយ​ស្របក់ ហួងយុង​ក៏​ជជីក​សួរ​កួកឆេង​ថា៖ «បង​ជ្រាប​ថា​ពីរ​នាក់​នោះ​កំពុង​និយាយ​អ្វី​ដែរ?» «គេ​និទាន​រឿង​ស្នេហា​ប្រាប់​គ្នា​ណា៎។»

ហួងយុង​សួរ​បញ្ជាក់​ថា៖ «​ចុះ​ហេតុ​អ្វី​គេ​បាន​ជួប​គ្នា​ បែរ​ជា​គេ​មាន​អាកប្បកិរិយា​ប្លែក​ពី​ធម្មតា​ទៅ​វិញ? គេ​អៀនខ្មាស​ទេ​ឬ? ឥឡូវ​យើង​ទៅ​លប​ស្ដាប់​មើល​គេ​និយាយ​ពី​រឿង​អី​ណា៎?» កួកឆេង​គ្រវី​ក្បាល ពោល​ថា៖ «ទេ! ទេ!​ ស្ដាប់​រឿង​សម្ងាត់​របស់​គេ​ធ្វើ​អី! បង​មិន​ចូល​ចិត្ត​ចង់​ដឹង​ពេក​នោះ​ឡើយ។» ហួង​យុង​ធ្វើ​ក្បាល​ក្ងក់​ទៅ​ម្ខាង ពោល​ថា៖ «បើ​បង​មិន​ព្រម​ទៅ​ក៏​បាន​ដែរ​ តែ​ហាម​មិន​ឱ្យ​ជជីក​សួរ​ខ្ញុំ​ទេ​ណា៎ ខ្ញុំ​ត្រូវ​ការ​ទៅ​រៀន​របៀប​ស្នេហា​ពី​គេ​លមើល!» នាង​ពោល​រួច​ក៏​ហក់​ផ្លោង​ទៅ​លើ​ដំបូល​គុហា ផ្ទៀង​ត្រចៀក​ស្ដាប់​ចំ​ពេល​​ដែល​មូនានឆឺ​ខម​ដាក់​យាងខាង​បន្លឺ​វាចា​ថា៖ «ហ៊ឹះ! បង​ឯង​ទទួល​ពួក​ឈ្លាន​ពាន​ជិនកួក​ជា​ឪពុក​នោះ​ គឺ​ជា​កំហុស​ធំ​មួយ​ទៅ​ហើយ ថែម​ទាំង​ប្រាថ្នា​ដឹក​នាំ​សត្រូវ​មក​ជិះ​ជាន់​ប្រទេស​សុង​ជា​មាតុភូមិ​របស់​ខ្ញុំ​ទៀត ​អំណើះ​ត​ទៅ​ យើង​ទាំង​ពីរ​លែង​មាន​ការ​ទាក់​ទង​អ្វី​ខាង​មនោសញ្ចេតនា​ទៀត​ហើយ គឺ​ថា…»

 

មូនានឆឺ​អួល​អាក់​ពោល​លែង​ចេញ​ទៀត នាង​ដក​ដង្ហើម​ធំ​យំ​សស្រាក់… ហួងយុង​ក្រឡេក​តាម​ប្រហោង​ឥដ្ឋ​បែក ឃើញ​យាង​ខាង​សើច​បណ្ដើរ​និយាយ​បណ្ដើរ លូក​ដៃ​រាវ​បណ្ដើរ… នាង​ទើស​ភ្នែក​នឹង​កាយ​វិការ​ដ៏​ឥត​ដំបូន្មាន​នេះ​ណាស់។ ស្រាប់​តែ​មូនានឆឺ​គំហក​ខ្លាំងៗ ថា៖ «ហ៊ឹះ! ឯង​ហៅ​អ្នក​ណា​ថា​អូន! នរណា​ជា​អូន​របស់​អា​មនុស្ស​អពមង្គល​នេះ?» ផូង! គឺ​មូលនានឆឺ​បាន​ទះ​ចំមុខ​យាងខាង​មួយ​ដៃ​យ៉ាង​ធ្ងន់។ ហួងយុង​ខ្លាច​អ្នក​ទាំង​ពីរ​ប្រវាយ​ប្រតប់​គ្នា​ក៏​លោត​ចុះ​ម្នីម្នា ច្រាន​ទ្វារ​ចូល​ទៅ​ឃាត់​ថា៖ «ទេវតា​អើយ! វាយ​គ្នា​មែន​ឬ? ណ្ហើយ​ខ្ញុំ​សុំ​ឃាត់​បង​ទាំង​ពីរ​ម្ដង​ចុះ!» ហួងយុង​ប្រុង​នឹង​អង្វរករ​ត​ទៅ​ទៀត ស្រាប់​តែ​យាងខាង​ច្រឡោត​ឡើង​ថា៖ «អឺ! អញ​ស្គាល់​ចិត្ត​ថ្លើម​ឯង​ហើយ ឯង​បាន​កៀក​កើយ​ជាមួយ​អា​ចង្រៃ​នោះ​ ទើប​ឯង​លែង​នឹក​នា​ដល់​អញ​ ថែម​ទាំង​ហ៊ាន​ទះ​អញ​មួយ​ដៃ​ផង។»

 

ចុច​អាន​បន្ត...

 

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ