អ្នក​ប្រើ Laptop កុំ​ភ្លេច​យក​ស្កុត​បិទ​កាមេរ៉ា​កុំព្យូទ័រ ការពារ​បែក​ធ្លាយ

  • 2016-10-21 16:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​កុំព្យូទ័រ​យូរដៃ​ទាំងអស់​ដែល​មាន​កាមេរ៉ា​ខាង​មុខ គួរ​យក​ស្កុត​មក​បិទ​បាំង​ការពារ​ក្រែង​រង​ការ​វាយ​ប្រហារ​និង​បែក​ធ្លាយ​រឿង​មិន​ល្អ។

 

 

បើ​តាម​ការ​អះអាង​ពី​លោក ផាន់ណារិទ្ធ​ប្រធាន​គ្រប់គ្រង​ផ្នែក​សុវត្ថិភាព ICT ថា Hacker អាច​មាន​សមត្ថភាព​វាយ​ប្រហារ​កុំព្យូទ័រ​អ្នក​ប្រើប្រាស់ ហើយ​ករណី​ខ្លះ​សូម្បី​តែ​កាមេរ៉ា​កុំព្យូទ័រ​ជន​រង​គ្រោះ ក៏​ពួកគេ​អាច​គ្រប់គ្រង​និង​បញ្ជា​ពី​ចម្ងាយ​ជា​សម្ងាត់ ថត​សកម្មភាព​របស់​ម្ចាស់​កុំព្យូទ័រ​បាន​ដែរ។

 

អ្នក​ជំនាញ​រូប​នេះ​ផ្តល់​យោបល់​ឲ្យ​អ្នក​ប្រើប្រាស់​ទាំងអស់ បិទ​បាំង​កាមេរ៉ា​កុំព្យូទ័រ​របស់​ខ្លួន ដើម្បី​ជា​ការ​ការពារ​កុំ​ឲ្យ​មាន​សកម្មភាព​ផ្សេងៗ​បែក​ធ្លាយ​ឡើង​លើ​បណ្ដាញ​អ៊ីនធឺណិត។

 

 

រឿង​យក​ស្កុត​បិទ​កាមេរ៉ា​កុំព្យូទ័រ​នេះ សារព័ត៌មាន 9to5Mac ចុះផ្សាយ​ថា សូម្បី​តែ​នាយក​ក្រុមហ៊ុន​ហ្វេសប៊ុក Mark Zuckerberg ដែល​ចាយ​លុយ​ប្រមាណ ៥លាន​ដុល្លារ​លើ​អ្នក​ការពារ​សុវត្ថិភាព ១៦នាក់​កាល​ពី​ឆ្នាំ ២០១៥ ក៏​បាន​បិទ​កាមេរ៉ា​និង​កន្លែង​ស្រូប​សំឡេង​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​ដែរ ដើម្បី​សុវត្ថិភាព​៕

 

អត្ថបទ៖ ប៉ែត ផាន់និត