ជយោ! កម្ពុជា ឡើង​វគ្គ​បន្ត​ហើយ ​ក្រោយ ទីម័រខាង​កើត ៣-២

  • 2016-10-22 03:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្កើត​កំណត់​ត្រា​ឡើង​វគ្គ​ចែក​ពូល​របស់​ខ្លួន​នៃ​ពាន​រង្វាន់ AFF Suzuki Cup 2016 បន្ទាប់​ពី​​បាន​យក​ឈ្នះ​​ក្រុម​ទីម័រ​ខាង​កើត​ដោយ​លទ្ធផល ៣-២ សម្រាប់​ការ​ប្រកួត​​ចុង​ក្រោយ។ ចំពោះ​ក្រុម​ឡាវ​វិញ​​បាន​យក​ឈ្នះ​ប៊្រុយណេ​ដោយ​លទ្ធផល ​៤-៣។

 

សម្រាប់​៤៥​នាទី​ដំបូង កម្ពុជា និង​ទីម័រ​ខាង​កើត​ បាន​បញ្ចប់​ដោយ​លទ្ធផល​ ២-២។ ២​គ្រាប់​របស់​កម្ពុជា​រក​បាន​​ ទិត្យ ឌីណា នៅ​នាទី​ទី​២ និង​ ​ចាន់ វឌ្ឍនាកា​នៅ​នាទី​ទី​​១៧​ឲ្យ​កម្ពុជា ខណៈ​ Almeida ស៊ុត​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​នៅ​នាទី​ទី​២០ និង Gama ស៊ុត​ចូល​នាទី​៣៦​​​​នៃ​យុទ្ធនាការ​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup 2016   ​នៅ​លើ​ទី​លាន​វាល​ស្មៅ​សិប្បនិម្មិត​នៃ​ពហុកីឡដ្ឋាន​ជាតិ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​ផ្សាយ​ផ្ទាល់​ដោយ​ BTV។

 

 

ចំពោះ​ការ​ប្រកួត​​នៅ​វគ្គ​ទី​២ ក្រុម​កម្ពុជា​​​បាន​​វាយ​សម្រុក​យ៉ាង​ខ្លាំង​ដោយ​មាន​ឱកាស​ស៊ុត​ជា​ញឹកញាប់ ខណៈ​ទីម័រ​ខាង​កើត​​​ក៏​បាន​ព្យាយាម​វាយ​សម្រុក​ដែរ។ ទី​បំផុត​នៅ​នាទី​ទី​៧៨ តារា​ឆ្នើម ចាន់ វឌ្ឍនាកា បាន​បំប៉ោង​សំណាញ់​ទី​ជា​លើកទី​២​ដើម្បី​ឲ្យ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​តែ​ម្តង។ លទ្ធផល​នេះ​មាន​ន័យ​ថា ក្នុង​វគ្គ​ជម្រុះ​​ក្នុង​ពាន​រង្វាន់​មួយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​គឺ​មាន​តែ​កម្ពុជា​មួយ​គត់​ដែល​ទទួល​បាន​​​ជ័យជម្នះ​គ្រប់​​ការ​ប្រកួត​ពោល​គឺ​៣​ប្រកួត​ ឈ្នះ​ទាំង​៣​ និង​មាន​៩​ពិន្ទុ​ឈរ​លើ​កំពូលតារាង​តែ​ម្តង។

 

 ក្រុម​កម្ពុជា

 

ដោយ​ក្រុម​​ឡាវ​មាន​៦​ពិន្ទុ​ស្ថិត​នៅ​លំដាប់​ទី​២ បន្ទាប់​ពី​ឈ្នះ​ប៊្រុយណេ​ដោយ​លទ្ធផល​ ​៤-៣​​ ប៉ុន្តែ​គ្មាន​ឱកាស​ឡើង​វគ្គ​បន្ត​ឡើយ៕

 

 ក្រុម​ទីម័រ​ខាង​កើត​

 
 

អត្ថបទ៖ ជាន ចាន់រ៉ា​