"TT" MV ថ្មីរបស់ Twice ទើបតែចេញ មានអ្នកមើលជាង២លានដងបាត់
- 2016-10-24 16:08:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"TT" MV ថ្មីរបស់ Twice ទើបតែចេញ មានអ្នកមើលជាង២លានដងបាត់
ចន្លោះមិនឃើញ
ទើបតែចេញយប់មិញពិតមែន តែវីដេអូថ្មីរបស់ក្រុមចម្រៀងនារីកូរ៉េខាងត្បូង Twice ទទួលបានការចូលទស្សនាជាង ២លានដងបាត់ទៅហើយ។
Twice ដែលជាក្រុមចម្រៀងនារីកំពុងល្បីរបស់ JYP Entertainment បានចេញវីដេអូចម្រៀងថ្មីមានចំណងជើងថា "TT” សម្រាប់មីនីអាល់ប៊ុមទី៣ "TWICE Ecoaster: Lane 1” កាលពីយប់មិញ។ រយៈពេលមិនដល់២៤ម៉ោងផងបទចម្រៀងរបស់ពួកគេទទួលបានការទស្សនាជាង ២,៤លានដង និងបានជាប់ចំណាត់ថ្នាក់លេខ១លើតារាងចម្រៀងកូរ៉េជាច្រើនដូចជា Melon, Mnet, Bugs, Olleh, Soribada, Genie, Naver, និង Monkey3។ "TT” និពន្ធបទភ្លេងដោយ Black Eyed Pilseung ដូចជាបទ "Like OOH-AHH” និង "Cheer Up” ដែរ ចំណែកទំនុកច្រៀងគឺនិពន្ធដោយ Sam Lewis។
ចង់ដឹងថា "TT” មានអ្វីពិសេសខ្លះ សូមទស្សនាទាំងអស់គ្នាតែម្ដង៖
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖allkpop