វៀតណាម​ ​​ជាប់​ប្រវត្តិសាស្ត្រ​ថ្មី​ បាន​លេង​ U-20 World Cup

  • 2016-10-25 18:32:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ U-19 ​វៀតណាម​ ​បាន​ជាប់​ឡើង​លេង​ U-20 World Cup 2017 ​ហើយ​ បន្ទាប់​ពី​​យក​ឈ្នះ​លើ​ម្ចាស់​ផ្ទះ​​បារ៉ែន ១-០ ​ក្នុង​ការ​ប្រកួត​ AFC U-19 Championship ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ កាល​ពី​ម្សិល​មិញ។

 

ក្រុម​ជម្រើស​ជាតិ​ U-19 វៀតណាម

 

នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​វៀតណាម ដែល​បាន​ឡើង​លេង​ U-20 World Cup ​និង​ជា​ក្រុម​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ទី​៤ ដែល​​​បាន​​លេង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ​ បន្ទាប់​ពី​​ឥណ្ឌូណេស៊ី ​កាល​ឆ្នាំ​ (១៩៧៩), ម៉ាឡេស៊ី (១៩៩៧ – ក្នុង​​នាម​​ម្ចាស់​ផ្ទះ) និង​​មីយ៉ាន់ម៉ា (២០១៥)។

 

U-20 World Cup ​ជា​ព្រឹត្តិការណ៍​ដ៏​ល្បី​មួយ​ ដែល​កន្លង​មក​ធ្លាប់​មាន​ Super Star ជា​ច្រើន​ ក៏​ធ្លាប់​លេង​ក្នុង​ពាន​រង្វាន់​នេះ​ដែរ ដូច​ជា Lionel Messi, Sergio Aguero, David Silva និង​ Paul Pogba ​ជា​ដើម។

 

 

សម្រាប់​  U-20 World Cup 2017​ ​​នឹង​​ធ្វើ​ឡើង​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​មាន​ក្រុម​អាស៊ី​៥​គឺ ម្ចាស់​ផ្ទះ​កូរ៉េខាងត្បូង​ អ៊ីរ៉ង់ ​ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត វៀតណាម, ​ក្រុម​មក​ពី​អឺរ៉ុប​៥​គឺ អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ព័រទុយហ្គាល់ ​រួម​ទាំង​ក្រុម​មក​ពី​ទ្វីប​ផ្សេងៗ​ទៀត​សរុប​ទាំង​អស់ ​២៤​ក្រុម​ នឹង​ត្រូវ​លេង​ចាប់​ពី​ថ្ងៃ​ទី​​២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧​ខាង​មុខ៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ footballchannel.asia​

អត្ថបទថ្មី