យុវជន​វាយ​កូន​បាល់​១៣​ប្រទេស​មក​ប្រកួត​ពាន​ ទេព ឃុនណា​អន្តរជាតិ​ នៅ​កម្ពុជា

  • 2016-10-25 22:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ Tep Khunna Memorial Cup I.T.F Junior 2016 បាន​ចាប់​ផ្តើម​ដំណើរ​ការ​ប្រកួត​ហើយ​ដោយ​​កីឡាករ​មក​ពី​១៣​ប្រទេស​ចូល​រួម​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​២៣​ ដល់​២៩​ តុលា​ ឆ្នាំ​២០១៦​នេះ។

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ទេព​ រិទ្ធិវីទ្ធ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​មាន​ប្រសាសន៍​ នៅ​សន្និសីទ​សារព័ត៌មាន​ថា ​ពាន​ Tep Khunna​h Memorial Cup I.T.F Junior 2016 ​​​នេះ​ជា​លើក​ទី​២១​ដែល​រៀប​ចំ​​ឡើង​ដើម្បី​​រំលឹក​ដល់​លោក​ទេព ឃុនណា។

 

 

លក្ខណៈ​ពិសេស​សម្រាប់​​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​​​គឺ​​សម្រាប់​កីឡាករ កីឡា​ការិនី​ស្វែង​រក​ពិន្ទុ​សម្រាប់​​ចំណាត់​ថ្នាក់​ I.T.F​អន្តរជាតិ។ កីឡាករ​ កីឡា​ការិនី​ដែល​ជា​យុវជន​ក្នុង​កម្មវិធី​នេះ​​​អាយុ​ចាប់​ពី​១៤​​ដល់​១៨​ឆ្នាំ​ដែល​មាន​ចំនួន​​៨៤​នាក់ ក្នុង​នោះ​មាន​កីឡា​ការិនី​​៣៧នាក់​។ ប្រទេស​ដែល​ចូល​រួម​មាន​​ថៃ​ ហ្វីលីពីន​ ម៉ាឡេស៊ី​ សិង្ហបុរី​ តៃប៉ិ​ ចិន​ ហុងកុង​ ម៉ាកាវ​ ជប៉ុន​ កូរ៉េ​ អាមេរិក​ អូស្ត្រាលី​ ស៊ុយអែត​ និង​កម្ពុជា​ម្ចាស់​ផ្ទះ។

 

បន្ទាប់​ពី​ព្រឹត្តិការណ៍​​ឆ្នាំ​២០១៦​នេះ​ កម្ពុជា​​គ្រោង​រៀប​ចំ​ព្រឹត្តិការណ៍​ចំនួន​៥​នៅ​ឆ្នាំ​២០១៧​ដែល​ជា​ចំណែក​ដ៏​សំខាន់​សម្រាប់​កីឡាករ​ កីឡា​ការិនី​វាយ​កូន​បាល់​កម្ពុជា​ដើម្បី​ពង្រឹង​សមត្ថភាព។

 

សម្រាប់​ម្ចាស់​ផ្ទះ​កម្ពុជា​​មាន​កីឡាករ​ ទេព ទីម៉ូថេ, ឈាង វណ្ណាសិទ្ធ, ឃ្លាំង ពន្លក, សែន សុផុន, ឡេង សារិនរាជ្យ,សម ដេវីត ​និង​កីឡាកា​រិនី​ ហូ ស្រីណុច និងកីឡាការិនី ហួរ ស្រីពៅ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទថ្មី