គួរទិញទូរសព្ទពីក្រុមហ៊ុន ឬហាង?
- 2016-10-30 21:27:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរទិញទូរសព្ទពីក្រុមហ៊ុន ឬហាង?
ចន្លោះមិនឃើញ
ជម្រើសក្នុងការទិញទូរសព្ទប្រើប្រាស់មានច្រើន។ ប៉ុន្តែការទិញទូរសព្ទប្រកបដោយគុណភាព ធានាក្នុងការប្រើប្រាស់យូរអង្វែង ជាមួយតម្លៃសមស្របជាចំណុចសំខាន់ត្រូវពិចារណា។ តើការទិញទូរសព្ទនៅតាមក្រុមហ៊ុន និងនៅតាមហាង មួយណាល្អជាង?
កំពុងតែឈររង់ចាំមិត្តភ័ក្ដិ និស្សិតសិក្សាជំនាញព័ត៌មានវិទ្យាឆ្នាំទី ១ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សុង សឿង ឲ្យដឹងថា តាំងពីចេះប្រើទូរសព្ទកាលណាមក គេមិនដែលទៅទិញទូរសព្ទនៅតាមក្រុមហ៊ុន ដោយសារគិតថានៅក្រុមហ៊ុន និងនៅតាមហាង តម្លៃមិនខុសគ្នានោះទេ។ “តម្លៃនៅក្រុមហ៊ុន គឺគេលក់ប្រហាក់ប្រហែលតែនៅតាមហាងដែរហ្នឹង ដោយសារហាងគេទទួលលក់បន្តពីក្រុមហ៊ុន។ ម្យ៉ាងវិញទៀត នៅតាមហាង ការទិញក៏ងាយស្រួលជាង”។ សុង សឿង បញ្ជាក់យ៉ាងដូច្នេះ។ ងាកមកជួប សៀ លុច្ស បុគ្គលិកបម្រើការផ្នែកលក់នៅក្រុមហ៊ុនលក់ឱសថមួយឲ្យដឹងដែរថា ការទិញទូរសព្ទនៅតាមហាងចែកចាយនានា គឺល្អជាង ពីព្រោះយ៉ាងណា ក៏គេអាចតថ្លៃចុះបានខ្លះ។ នៅក្រុមហ៊ុន តម្លៃលក់ប៉ុណ្ណា គេលក់ប៉ុណ្ណឹង។ គេមិនអាចលក់បញ្ចុះតម្លៃ ដែលអាចនាំឲ្យខូចហាងឆេងម៉ាកទូរសព្ទរបស់គេនៅលើទីផ្សារនោះទេ។
អ្នកប្រើប្រាស់មួយចំនួន តែងមានការព្រួយបារម្ភ ក្នុងការទិញទូរសព្ទប្រើប្រាស់ ជាពិសេសការក្លែងបន្លំម៉ាក និងគ្មានការធានា ដែលអាចនាំឲ្យខាតបង់លុយកាក់ផ្សេងៗ។
សុខ លីម និស្សិតសិក្សាផ្នែកធនាគារ បានគូសបញ្ជាក់ថា កញ្ញាមិនដែលព្រួយបារម្ភពីបញ្ហាក្លែងបន្លំម៉ាក ឬតម្លៃដែលអាចថ្លៃជាងក្រុមហ៊ុននាំចូល ដោយសារគិតថាហាងទាំងនោះក៏គេព្រួយបារម្ភពីកេរ្តិ៍ឈ្មោះ ក្នុងការលក់ផលិតផលដល់អតិថិជននោះដែរ។
យុវតីរូបនេះបានប្រាប់បទពិសោធន៍ការទិញទូរសព្ទនៅតែតាមហាងនានាកន្លងទៅមិនដែលមានបញ្ហានោះទេ។
អត្ថបទ៖ ប៊ុណ្ណារ៉ា