ពៅ ពេជ្រ រួម​គ្នា​ជាមួយ​ជនជាតិ​បរទេស ​ត្រៀមបញ្ចេញបទ​ស្នាដៃ​និពន្ធ​ថ្មី​

  • 2016-11-03 22:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ថ្មី​ក្នុង​ផលិតកម្ម​ Rock ពៅ ពេជ្រ ប្រាប់​ថាកំពុង​តែ​ត្រៀម​បញ្ចេញ​ស្នាដៃនិពន្ធ​ថ្មី​ដោយ​ខ្លួន​ឯង​ផ្ទាល់ឆាប់ៗ​នេះ ដែលក្នុង​នោះ​​លោក​នឹង​មានច្រៀង​រួម​គ្នា​ជាមួយ​ជនជាតិ​បរទេស​ ​​ជា​ច្រើន​បទ  ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជនឲ្យ​កាន់​តែ​ប្លែក​ថែម​មួ​យ​កម្រិត​ទៀត​។

 

 

បន្ថែម​លើស​នេះ តារា​ចម្រៀង​ខាង​លើ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ដោយសារ​តែ​ផលិតកម្ម​ Rock Music Cambodia បែង​ចែក​ជា​ពីរ​ មាន​បទ​ចម្រៀង​សម្រាប់​ជាតិ​និង​អន្ត​រជាតិ​។ ជាក់​ស្តែង​សម្រាប់​បទ​ជាតិ​ លោក​ថា​គោល​បំណង​ចង់​លើក​ស្ទួយ​វិស័យ​សិល្បៈ​របស់​ខ្មែរ​ដែល​កំពុង​តែ​រីកចម្រើន។ សម្រាប់​បទ​អន្តរជាតិវិញ ធ្វើយ៉ាង​ណា​ដើម្បី​ឲ្យ​តារា​ចម្រៀង​ជាតិ​ និង​អន្តរជាតិ​បាន​ច្រៀង​ជាមួយ​គ្នា ដើម្បី​បង្ហាញ​ទៅ​ដល់​បរទេស​​ បាន​ឃើញ​ថា​កូន​ខ្មែរ​មាន​សមត្ថភាព។

 

ពៅ ពេជ្រ ប្រាប់​ថាមុន​នេះ ​​បទ​ថ្មី​លោក​ចំណងជើង​ថា​ "​​ស្រលាញ់​គេពេល​មាន​អូន" ទើប​តែ​ចេញ​ Teaser ក្នុង​ page ផ្លូវ​ការ​ Rock Music Cambodia។ យ៉ាង​ណាមិញ​លោក​សំណូមពរ​ដល់​បងប្អូន​ខ្មែរ​ទាំង​អស់​គ្នា​ជួយ​គាំទ្រ​បទ​ស្នាដៃ​និពន្ធ​ថ្មី​ លោក​ផង៕

 

ពត៌មាន​លម្អិត​ ប្រិយមិត្ត​អាច​ស្តាប់​ការ​បកស្រាយ​ពី​លោក​ ពៅ ពេជ្រ​ ខាង​ក្រោម៖

 

 

 

អត្ថបទ៖ ថា ម៉ាលីដា

 រូបថត​៖ ផ្តល់​ឲ្យ​ដោយ ពៅ ពេជ្រ