តារា​ចម្រៀង​ស្រី​រូប​ណា​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៤​នេះ?

  • 2014-11-05 18:42:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី​ពាណិជ្ជកម្ម​អាមេរិក Forbes បាន​បង្ហាញ​បញ្ជី​ឈ្មោះ​តារា​​​ចម្រៀង​ស្រី​ដែល​មាន​ចំណូល​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១៤ (2014 Highest Paid Women in Music)កាល​ពី​ថ្ងៃ​អង្គារ​ ដែល​ក្នុង​នោះ​តារា​ចម្រៀង Beyonce បាន​ឈរ​លើ​ចំណាត់​ថ្នាក់​ទី​មួយ ដោយ​អាច​រក​ចំណូល​បាន ១១៥​លាន​ដុល្លារ ក្នុង​រយៈ​ពេល ១​ឆ្នាំ​ចុង​ក្រោយ​នេះ។

 

ចំណូល​ដ៏​ច្រើន​លើសលប់​​នេះ​ មួយ​ផ្នែក​ធំ​គឺ​បាន​មក​ពី​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ ដែល​នាង​បាន​សម្ដែង​នៅទីក្រុង​ជា​ច្រើន​​ជាមួយ ស្វាមី Jay-Z ​ធ្វើ​ឲ្យ​តារា​វ័យ ៣៣​ឆ្នាំ​រូប​នេះ ​ឡើង​ពី​ចំណាត់​ថ្នាក់​លេខ ៤​កាល​ពី​ឆ្នាំ​មុន មក​ចំណាត់​ថ្នាក់​​លេខ​១។ រីឯ​តារា​ចម្រៀង​ Taylor Swift ដែល​ជាប់​លេខ​៣​កាល​ពី​ឆ្នាំ​មុន បាន​ឡើង​មក​ចំណាត់​ថ្នាក់​ទី​២​វិញ ជាមួយ​ចំណូល ៦៤​លាន​ដុល្លារ។

 

ដោយ​ឡែក​តារា​វ័យ ៥៦​ឆ្នាំ Madonna ដែល​ជាប់​លេខ​១​កាល​ពី​ឆ្នាំ​មុន មិន​បាន​ជាប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង ១០​ឡើយ​នៅ​ឆ្នាំ​នេះ ខណៈ​តារា​ចម្រៀង Lady Gaga ដែល​ជាប់​លេខ​២ ឆ្នាំ​មុន បាន​ចុះ​មក​ដល់​ចំណាត់ថ្នាក់​ទី​៩។

 

បញ្ជី​នេះ គឺ​ជា​លទ្ធផល​នៃ​ការ​សរុប​ប្រាក់​ចំណូល​របស់​តារា​​ក្នុង​រយៈ​ពេល ១២​ខែ​ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៤ ផ្អែក​លើ​ចំណូល​ពី ការ​លក់​បទ​ចម្រៀង និង​ចំណូល​ផ្សេង​ៗ​ពី​​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍។

 

ខាង​ក្រោម​នេះ​គឺ​ជា​តារា​​ស្រី​ទាំង ១០​រូប​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​ឆ្នាំ​២០១៤៖​

 

១. Beyoncé - ១១៥​លាន​ដុល្លារ

 

២. Taylor Swift - ៦៤​លាន​ដុល្លារ

 

៣. Pink - ៥២​លាន​ដុល្លារ

 

៤. Rihanna  - ៤៨​លាន​ដុល្លារ

 

៥. Katy Perry - ៤០​លាន​ដុល្លារ

 

៦. Jennifer Lopez - ៣៧​លាន​ដុល្លារ

 

៧. Miley Cyrus – ៣៦​លាន​ដុល្លារ (ស្ទួន)

 

៧. Celine Dion – ៣៦​លាន​ដុល្លារ (ស្ទួន)

 

៩. Lady Gaga - ៣៣​លាន​ដុល្លារ

 

១០. Britney Spears - ​២០លាន​ដុល្លារ

 

អានអត្ថបទ៖មើល​កំពូល​តារា​ពិភពលោក​ មុន​ និង​ ក្រោយ​វះ​កាត់

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ forbe
អត្ថបទថ្មី