ទួរគីបិទបណ្ដាញ Facebook ពេញមួយប្រទេស
- 2016-11-04 21:28:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទួរគីបិទបណ្ដាញ Facebook ពេញមួយប្រទេស
ចន្លោះមិនឃើញ
ក្រុមត្រួតពិនិត្យប្រព័ន្ធអ៊ីនធឺណិត Turkey Block បានរាយការណ៍ឲ្យដឹងថា ប្រទេសទួរគីបានបិទមិនឲ្យបើកបណ្ដាញ Facebook, WhatsApp, Twitter និង YouTube ទូទាំងប្រទេស ចាប់តាំងពីម៉ោង ១ ២០ នាទីព្រឹក ម៉ោងទួរគី។
ការតភ្ជាប់ទៅកាន់បណ្ដាញទាំង ៤ ខាងលើត្រូវបានបិទ ឬ ពន្យឺតល្បឿនយ៉ាងខ្លាំងដោយភ្នាក់ងារផ្គត់ផ្គង់សេវាអ៊ីនធឺណិត។ ការបិទបណ្ដាញនេះគេជឿថាមានជាប់ពាក់ព័ន្ធនឹងការឃាត់ខ្លួនទាំងយប់នៃសមាជិកសភាចំនួន ១១ រូបរបស់គណបក្សប្រជាធិបតេយ្យនៃប្រទេសទួរគី។
Confirmed: Twitter, Facebook and YouTube blocked by throttling in #Turkey - developing incidenthttps://t.co/XA9JZaxn54 pic.twitter.com/3sAjwikGY5
— Turkey Blocks (@TurkeyBlocks) November 3, 2016
នេះមិនមែនជាលើកទីមួយទេដែលរដ្ឋាភិបាលទួរគីបានបិទប្រព័ន្ធអ៊ីនធឺណិតនៅពេលមានបញ្ហាផ្ទៃក្នុងនោះ។ ជាក់ស្ដែងកាលពីខែមុន រដ្ឋាភិបាលបានបិទ Google Drive, Dropbox, OneDrive និង GitHub ដើម្បីកុំឲ្យលេចធ្លាយអ៊ីមែលដែលជារបស់រដ្ឋមន្ត្រីក្រសួងថាមពលនិងធនធានធម្មជាតិ Berat Albayrak៕
ចុចអាន៖ Facebook រកចំណូលបានកប់ក្ដោងទៀតហើយនៅត្រីមាសទី ៣
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ TNW