រូប​ភាព​កម្រ​បាន​ឃើញ​ពី​ប្រាសាទ​តាមាន់ ​អ្នក​ឃើញ​ហើយ​ចង់​ទៅ​លេង​មិន​ខាន​

  • 2016-11-05 16:52:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ​តាមាន់ ស្ថិត​នៅ​ភូមិ​តាមាន់​សែន​ជ័យ ឃុំ​គោកមន ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ។ ​ប្រាសាទ​មួយ​នេះ ​ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​គ្រប់​គ្នា​ហើយ​ថា ​ជា​កន្លែង​ក្ដៅ​មួយ​រវាង​កង​ទ័ព​កម្ពុជា ​និង​ថៃ​កាល​ពី​ឆ្នាំ​២០១១​កន្លង​ទៅ។

ប្រាសាទ​ដែល​​កសាង​​ឡើង​​កាល​​ពី​សតវត្សរ៍​ទី​១១​នេះ ​តាំង​ពី​មាន​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ទ័ព​ប្រទេស​ទាំង​ពីរ​មក ​មិន​សូវ​មាន​អ្នក​ទៅ​លេង​នោះ​ទេ។ ​កាល​ពី​មុន​ផ្លូវ​ឡើង​ទៅ​ប្រាសាទ​ក៏​មាន​ការ​ពិបាក​ផង​ដែរ។ យ៉ាងណាមិញ ​នា​ពេល​បច្ចុប្បន្ន​នេះ ​ប្រិយមិត្ត​អស់​បារម្ភ​ទៀត​ហើយ ពោល​គឺ​ផ្លូវ​ឡើង​ទៅ​ប្រាសាទ​ក៏​បាន​ធ្វើ​ថ្មី​អាច​បើកបរ​​បាន​ដល់​កំពូល ​ហើយ​ក៏​មាន​សុវត្ថិភាព​ផង​ដែរ។

 

និយាយ​ពី​សម្រស់​នៃ​ប្រាសាទ​នេះ​វិញ ​ពេល​ធ្វើ​ដំណើរ​ដល់​ជើង​ភ្នំ ​ភ្ញៀវ​នឹង​បាន​ឃើញ​ទេសភាព​ស្អាត​ ​នៅ​តាម​ជួរ​ភ្នំ​ដងរែក ​ដែល​មាន​ទាំង​ដើម​ឈើ​ធំ​ៗ ​មែក​ត្រឈឹងត្រឈៃ ​ស្រប​ពេល​ខែ​នេះ​ទៀត​នោះ ​មាន​ពណ៌​ខៀវ​ស្រងាត់​តែ​ម្ដង។ នៅ​ក្បែរ​ភ្នំ​នេះ​ទៀត​សោត ​មាន​កូន​ភ្នំ​២​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ណាស់ គឺ​ភ្នំ​កំព្រា ​និង​ភ្នំ​បេះដូង ​ដោយ​ក្នុង​នៅ​លើ​ភ្នំ​នេះ ​មាន​ផ្កា​ធម្មជាតិ​ដុះ​ច្រើន​ខ្លាំង​មែនទែន។

 

បញ្ជាក់​បន្ថែម​ត្រង់​សុវត្ថិភាព​កុំ​ឱ្យ​ប្រិយមិត្ត​មាន​ការ​ភ័យ​ខ្លាច​នោះ គឺ​នៅ​លើ​កំពូល​ប្រាសាទ​តាមាន់​មាន​កង​កម្លាំង​កម្ពុជា​និង​ថៃ ​យាម​នៅ​ជិត​គ្នា​តែ​ម្ដង ដោយ​មាន​ម្ខាង​៧​នាក់។ ក្រុម​ទាហាន​ទាំង​ពីរ​នេះ ​មិន​មាន​បញ្ហា​និង​គ្នា​ទេ ដោយ​បាយ​ក៏​ជុំ​គ្នា ហើយ​មាន​អ្វី​ញ៉ាំ​ក៏​ចែក​គ្នា​ញ៉ាំ​ដែរ។ ​ប្រាសាទ​នេះ ​ចាប់​ផ្ដើម​បើក​ឱ្យ​អ្នក​ទេសចរ​ចូល​មើល​ចាប់​ពី​ម៉ោង​៩​ព្រឹក ​ទល់​និង​ម៉ោង​៣​ល្ងាច៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទថ្មី