ត្រឹមមួយថ្ងៃមេ Facebook បាត់បង់ទឹកប្រាក់ ៣ ពាន់លានដុល្លារ
- 2016-11-05 17:38:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមមួយថ្ងៃមេ Facebook បាត់បង់ទឹកប្រាក់ ៣ ពាន់លានដុល្លារ
ចន្លោះមិនឃើញ
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅស្ថាបនិក Facebook បានបាត់បង់ទឹកប្រាក់ ៣ ពាន់លានដុល្លារភ្លាមៗ ក្រោយពីបានបញ្ចេញរបាយការណ៍ចំណូលចំណាយប្រចាំត្រីមាសទី ៣ របស់ក្រុមហ៊ុន។
ការបាត់បង់ទឹកប្រាក់នេះបណ្ដាលមកពីតម្លៃហ៊ុន Facebook ធ្លាក់ចុះ ៥,៦% បន្ទាប់ពីនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះដាស់តឿនអ្នកបណ្ដាក់ទុនទាំងឡាយថាចំណូលរបស់ Facebook បានពីការផ្សាយពាណិជ្ជកម្មអាចនឹងថយចុះនៅពាក់កណ្ដាលឆ្នាំ ២០១៧។ បន្ទាប់ពីការដាស់តឿននេះតម្លៃហ៊ុន Facebook បានធ្លាក់ចុះពី ១២៧,១៧ ដុល្លារក្នុងមួយហ៊ុន មកដល់ ១២០ ដុល្លារក្នុងមួយហ៊ុន។
ការធ្លាក់ចុះតម្លៃហ៊ុននេះដែរក៏បានធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់ Mark Zuckerberg ដែលដំបូងមានចំនួន ៥៣,២ ពាន់លានដុល្លារ ថយចុះមកនៅត្រឹម ៥០,២ ពាន់លានដុល្លារ៕
ចុចអាន៖ ទួរគីបិទបណ្ដាញ Facebook ពេញមួយប្រទេស
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CNBC