ប្រជាជន​ខ្មែរ​ភាគច្រើន​ទៅ​ពិនិត្យ​សុខភាព​នៅ​ថៃ តាម​ច្រក​ព្រំដែន​អូរស្មាច់

  • 2016-11-06 16:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងតិច​មាន​ប្រជាជន​ខ្មែរ​ចេញ-ចូល​ថៃ​​ជាង ១០០នាក់​ក្នុង​ ១ថ្ងៃ តាម​ច្រក​ព្រំដែន​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ។ ក្នុង​ចំណោម​តួលេខ​នេះ ប្រហែល​ជា ៨០% គឺ​ប្រជាជន​ខ្មែរ​បាន​ទៅ​ខេត្ត​សុរិន្ទ​ របស់​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​សុខភាព។ នេះ​បើ​តាម​ការ​លើកឡើង​ពី​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ ប្រាប់​ក្រុម​ការងារ​"ផ្លូវ​ទៅ​ស្រុក" ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា នេះ។

 

 

អ្នក​រត់​ម៉ូតូ​ប្រចាំ​តំបន់​នេះ​ជាង ១០ ឆ្នាំ តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​​ប្រាប់​ក្រុមការងារ "ផ្លូវ​ទៅ​ស្រុក" ថា ហេតុ​តែ​លោក​ដឹង​ដោយសារ​មាន​ភ្ញៀវ​មក​ពី​ខេត្ត​ផ្សេងៗ ក៏ដូចជា អ្នក​នៅ​ភ្នំ​ពេញ​ធ្លាប់​មក​ដល់​ទី​នេះ ហើយ​សួរ​នាំ​ច្រើន​អំពី​នីតិវិធី​ធ្វើ​ដំណើរ​ទៅ​ថៃ ដើម្បី​ពិនិត្យ​សុខភាព។ "ខ្ញុំ​មិនមែន​អ្នក​ស៊ើប​ការ​អីទេ...(ស៊ើច...) គ្រាន់​តែ​មក​ដល់​គេ​ចង់​ដឹង​ព័ត៌មាន​ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​ទៅ​ទាក់ទង​ខាង​ប៉ុស្តិ៍​នគរបាល​ទៅ"។

 

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា "ខ្ញុំ​ឃើញ​មនុស្ស​ចេញ​ចូល​ច្រក​ព្រំដែន​នៅ​ទី​នេះ ក្នុង​នោះ​មិន​ក្រោម​ជាង ១០០​នាក់​ទេ ក្នុង​មួយ​ថ្ងៃ ហើយ​ក្នុង​នោះ​ភាគច្រើន​ជា​ភ្ញៀវ​ខ្មែរ​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ​របស់​ថៃ​ ក្នុង​ខេត្ត​សុរិន្ទ និង​ទិញ​ទំនិញ​ថៃ​លក្ខណៈ​គ្រួសារ​ផងដែរ"។

 

ទាក់ទង​នឹង​បញ្ហា​នេះ ភ្លាមៗ​ក្រុមការងារ​ "ផ្លូវ​ទៅ​ស្រុក" បាន​ព្យាយាម​ទាក់ទង​មន្ត្រី​​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់​ដែរ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​មិន​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​នោះទេ ដោយ​ស្នើ​ឲ្យ​ទាក់ទង​ខាង​ថ្នាក់​លើ​ជា​មុន​សិន​ ទើប​អាច​ផ្ដល់​កិច្ច​សម្ភាសន៍៕

 

 

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី