មូលហេតុ​ក្រុមហ៊ុន​ផ្លូវការ នាំ iPhone 7/7 Plus ចូល​ទីផ្សារ​កម្ពុជា​យឺតយ៉ាវ

  • 2016-11-07 15:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្លូវការ​ទើប​តែ​បាន​នាំ iPhone 7/7 Plus ចូល​ទីផ្សារ​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ខណៈ​តាម​បណ្តា​ហាង​ធំៗ​នៅ​ភ្នំពេញ​មាន​លក់​តាំង​ពី​ថ្ងៃ ១៦ កញ្ញា​កន្លង​មក​ម្លេះ។

 

 

បុគ្គលិក​នៅ​ក្រុមហ៊ុន​ទទួល​សិទ្ធ​លក់ iPhone ផ្លូវការ​មួយ​ក្នុង​ប្រទេស​កម្ពុជា បញ្ជាក់​ថា Apple មាន​កាល​បរិច្ឆេទ​ផ្សេង​គ្នា​ចំពោះ​ការ​ដាក់​លក់ iPhone 7/7 Plus លឿន​និង​យឺត អាស្រ័យ​តាម​ប្រទេស​នីមួយ។

 

សម្រាប់​ការ​បរិច្ឆេទ​ដាក់​លក់ iPhone ស៊េរី​ថ្មី​នៅ​កម្ពុជា ជា​ទូទៅខ្ទង់​ជាង​មួយ​ខែ​ទើប​មក​ដល់ ក្រោយ​ការ​ដាក់​លក់​ផ្លូវការ​លើក​ដំបូង​លើ​ទីផ្សារ តាម​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក។

 

ប្រភព​ដដែល​ឲ្យ​ដឹង​ថា សម្រាប់​ទីផ្សារ​ថៃ ធម្មតា​ដាក់​លក់ iPhone 7/7 Plus ផ្លូវការ​ប្រហែល​ជាង​មួយ​សប្តាហ៍​មុន​កម្ពុជា។ យ៉ាងណា​លោក​ថា ការ​នាំ iPhone ស៊េរី​ថ្មី​មក​កម្ពុជា​ឆ្នាំ​នេះ ហាក់​លឿន​ជាង​ឆ្នាំ​មុន ដោយ​កាល​ជំនាន់ iPhone 6s/6s Plus រហូត​ដល់​ពាក់​កណ្តាល​ខែ​វិច្ឆិកា ទើប​ក្រុមហ៊ុន​ដាក់​លក់​ផ្លូវការ​ទូទាំង​ប្រទេស។

 

សម្រាប់​បណ្តាហាង​លក់​ទូរសព្ទ​នៅ​ភ្នំពេញ​ដែល​បាន​ដាក់​លក់ iPhone 7/7 Plus តាំង​ពី​ថ្ងៃ​ទី ១៦ កញ្ញា លោក​ថា ដូច​ដឹង​ស្រាប់ ជា​ការ​ដាក់​លក់​ក្រៅ​ផ្លូវការ គ្មាន​ការ​ធានា​ពី Apple ដូច្នេះ​អតិថិជន​ងាយ​នឹង​ជួប​ហានិភ័យ​ចំពោះ​ផលិតផល​ដែល​ទិញ​ប្រើ៕

 

អាន៖ iPhone 7/7 Plus ពណ៌​ខ្មៅ​គ្រើម​និង​រលោង​ លក់​ដាច់​ខ្លាំង

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី