XTZ ចេញ​​ស៊េរី ២០១៧ ត្រូវ​ចិត្ត​អ្នក​ស្រលាញ់​ម៉ូតូ Cross

  • 2016-11-07 17:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

XTZ បាន​ចេញ​ស៊េរី​ថ្មី​ ២០១៧ ​កាល​ពី​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​ការ​ចេញ​ជំនាន់​​ទី​មួយ​កាល​ពី​ឆ្នាំ ២០១៦។

 

 

លោក សួន រតនា អ្នកទំនាក់ទំនង​​របស់​ក្រុមហ៊ុន Yamaha Motor ប្រាប់​ថា XTZ ស៊េរី​២០១៧ នៅ​តែ​រក្សា​រូបរាង​ដូច​ជំនាន់ ​២០១៦ គ្រាន់​តែ​មាន​ការ​រចនា​តែម​ថ្មី​ឡូយ​មាន​ភាព​ទាក់ទាញ​ជាង​មុន។ XTZ ជា​ប្រភេទ​ម៉ូតូ Cross ស័ក្ដិសម​សម្រាប់​បើកបរ​ស្ថានភាព​ផ្លូវ​លំបាកៗ ផ្លូវ​ភក់​ ប៉ុន្តែ​ការ​បើកបរ​​ក្នុង​ស្ថានភាព​ផ្លូវ​រលោង​ក៏​គ្មាន​បញ្ហា​ដែរ។

 

លោក​បន្ត​ថា ចំណុច​ខ្លាំង​ម៉ូតូ​នេះ​ ទោះ​បី​បំពាក់​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ តែ​វា​ប្រើ​អំប្រីយ៉ា និង​មាន ៥ លេខ (មុខ ១ ក្រោយ ៤) ធ្វើ​ឲ្យ​កម្លាំង​ស្ទុះ​ខ្លាំង​ជាង​ម៉ូដែល​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ដូច​គ្នា។

 

XTZ 2017 រចនា​ជាមួយ​​បូម​ខ្ពស់ រឹងមាំ​ រួម​ទាំង​ទំហំ​កង់​ធំ​​ និង​សំបក​ក្រាស់​​សម្រាប់​ការ​បើកបរ​​ក្នុង​ស្ថានភាព​ផ្លូវ​រលាក់។

 

 

បើ​តាម​អ្នក​គ្រប់គ្រង​ដដែល​បញ្ជាក់​ថា XTZ ស៊េរី​ថ្មី​នេះ​មាន​ ៣ ពណ៌​មាន​ពណ៌​ខ្មៅ ស និង​ខៀវត្រូវ​ចិត្ត​អ្នក​ស្រលាញ់​ម៉ូតូ Cross ហើយ​ក្រុមហ៊ុន​គ្រោង​លក់​ឲ្យ​បាន ១០០ គ្រឿង​នៅ​ទីផ្សារ​កម្ពុជា៕

 

 

ចុច​អាន៖ Yamaha អះអាង​ពី​ការ​កាន់កាប់​ចំណែក​ទីផ្សារ​ម៉ូតូ​ធំ​ជាង​ពាក់​កណ្តាល​នៅ​កម្ពុជា​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា