សុភមង្គល៖ "ខ្ញុំ​ចង់​ដើរ​ក្រុមហ៊ុន​ឲ្យ​ដូច Google"

  • 2016-11-08 02:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា Codingate លោក សុភមង្គល ចង់​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន​ដើរ​តាម​គន្លង Google ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​លំដាប់​ពិភពលោក។

មង្គល ថា Google ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​សម្បូរ​ទៅ​ដោយ​អ្នក​ជំនាញ​ព័ត៌មាន​វិទ្យា​មាន​ទេពកោសល្យ​ជា​ច្រើន​នាក់​ធ្វើ​ការ។ បើ​និយាយ​ពី​ការ​គ្រប់គ្រង​បុគ្គលិក​វិញ Google ផ្ដល់​ឱកាស​ច្រើន​ដល់​បុគ្គលិក​គ្រប់រូប​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន ដូច្នេះ​ទើប Google មាន​អ្នក​ពូកែៗ​ច្រើន​មក​ចូលរួម។ បុគ្គលិក​ម្នាក់ៗ​តែងតែច្បាស់​លាស់​​និង​ជំនាញ​ចំពោះ​ការងារ​ដែល​ពួកគេ​កំពុង​ធ្វើ។

ក្រៅ​ពី​នេះ អ្វី​ដែល​ធ្វើ​ឲ្យ​នាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា​វ័យ​​ក្មេង​រូប​នេះ កាន់​តែ​ចង់​យក Google ជា​គំរូ​នោះ គឺ​សាមញ្ញ​ភាព។

លោក​លើក​ឧទាហរណ៍ ផ្ទាំង Homepage របស់ Google គឺ​ពិត​ជា​សមញ្ញា គ្មាន​អ្វី​ច្រើន​ក្រៅ​ពី​អក្សរ Google និង​ប្រអប់​ស្វែងរក (Search) ធំៗ​នោះ​ឡើយ។ ប៉ុន្តែ​ផ្ទាំង Search នេះ​ផ្ទុក​ទៅ​ដោយ​ព័ត៌មាន​សឹង​តែ​គ្រប់​ប្រភេទ​រាប់​មិន​អស់ សម្រាប់​អ្នក​អាន។

លោក មង្គល​ថា Google បាន​ដើរ​មុខ​គេ​ខាង​ផ្នែក​បច្ចេកវិទ្យា Web និងMobile និង​មាន​ដៃគូ​សហការ​ច្រើន​លើ​ពិភពលោក ហើយ​បច្ចេកវិទ្យា​ដែល​ក្រុមហ៊ុន​នេះ​បង្កើត មាន​ភាព​សម្បូរ​បែប​សម្រាប់​អ្នក​ប្រើប្រាស់។

មក​ដល់​ពេល​នេះ​សម្រាប់​ក្រុមហ៊ុន Codingate លោក​ផ្ទាល់ ក៏​បាន​សហការ​ជាមួយ​ដៃគូ​ក្រៅ​ប្រទេស​មួយ​ចំនួន​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​បច្ចេកវិទ្យា​ថ្មីៗ​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក។ បច្ចុប្បន្ន Codingate បាន​បង្កើត​កម្មវិធី​ទូរសព្ទ​និង Web ជា​ច្រើន​សម្រាប់​ដៃ​គូរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ហើយ​លោក​ជឿ​ថា​នៅ​រយៈ​ពេល ៥ឆ្នាំ​ខាង ក្រុមហ៊ុន​នឹង​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី ដោយ​យក Google ជា​គំរូ៕

អត្ថបទ៖ ផាន់និត