Apple ចាប់​ផ្ដើម​លក់ iPhone មួយ​ទឹក​ជា​ផ្លូវ​ការ

  • 2016-11-10 01:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ដែល​ Apple បាន​ចាប់​ផ្ដើម​លក់ iPhone មួយ​ទឹក​ ​ប្រភេទ​ refurbish (យក​ទូរសព្ទ​ដែល​ប្រើ​រួច​មក​កែ​លម្អ​ថ្មី) ​លើ​ហាង​ Online របស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក​ ដោយ​នៅ​មាន​ការ​ធានា​ផ្លូវ​ការ​ពី​ក្រុមហ៊ុន​ផ្ទាល់។

បច្ចុប្បន្ន​នេះ​មាន​តែ​ iPhone 6s និង 6s Plus ប៉ុន្មាន​គ្រឿង​ប៉ុណ្ណោះ​ដែល​មាន​ដាក់​លក់​ ដោយ​ iPhone 6s 16GB តម្លៃ​ ៤៤៩ ដុល្លារ, 6s Plus 16GB តម្លៃ​ ៥២៩​ដុល្លារ និង​ 6s Plus 64GB តម្លៃ​ ៥៨៩ ដុល្លារ។ ទូរសព្ទ​​ប្រភេទ​ refurbish ទាំង​នេះ​សុទ្ធ​តែ​ជា​ប្រភេទ​ Unlock, មាន​ថ្ម​ថ្មី, សម្បក​ពី​ក្រៅ​ថ្មី​ និង មាន​ការធានា​ជូន​ ១ ឆ្នាំ។

​​រំលឹក​ថា​នេះ​មិន​មែន​ជា​លើក​ទី​ ១ ដែល​ Apple បាន​លក់ iPhone មួយ​ទឹក​នោះ​ទេ ដោយ​កាល​ពី​ឆ្នាំ​ ២០០៨ Apple ​ក៏​ធ្លាប់​បាន​លក់ iPhone 3G មួយ​ទឹក​ផង​ដែរ៕

ចុច​អាន៖ Apple អាច​បន្ថែម​ពណ៌​ថ្មី​ Jet White សម្រាប់​ iPhone 7

ប្រភព៖ AppleInsider​​​

អត្ថបទ៖ សុខហេង