Lady Gaga ទៅតវ៉ារឿងបោះឆ្នោត ដោយយកឡានដឹកសំរាមចតមុខអគារ Trump
- 2016-11-10 02:14:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lady Gaga ទៅតវ៉ារឿងបោះឆ្នោត ដោយយកឡានដឹកសំរាមចតមុខអគារ Trump
ចន្លោះមិនឃើញ
តារាចម្រៀងអាមេរិក Lady Gagaបានទៅធ្វើការតវ៉ាមួយនៅឯអគាររបស់លោក ដូណាល់ ត្រាំ កាលពីម្សិលមិញ បន្ទាប់ពីលោកបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកក្នុងអាណត្តិទី៥៨ ។
ឡើងឈរនៅក្បែរទ្វាឡានដឹកសំរាមរបស់ទីក្រុងញីវយ៉ក ដែលយកទៅចតនៅមុខអគារលោក Trump តារាស្រីវ័យ៣០ដែលគេដឹងថាជាអ្នកគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុន នាយុទ្ធនាការបោះឆ្នោតបានលើកបដាសរសេរជាភាសាអង់គ្លេសថា៖ "Love trumps hate” ជាពាក្យស្លោករបស់លោកស្រី គ្លីនតុន មានន័យថា "ក្ដីស្រឡាញ់ឈ្នះការស្អប់"។
លើសពីនេះម្ចាស់បទ "Poker Face” បានបង្ហោះរូបកាន់បដានោះនិងសរសេរភ្ជាប់ថា៖ "ខ្ញុំចង់រស់នៅប្រទេសដែលមានភាពកក់ក្ដៅ #LoveTrumpsHate លោក(ត្រាំ) បានធ្វើឲ្យពួកយើងស្រុតចុះដោយគ្មានការបារម្ភ។ ឥលូវនេះសូមថែរក្សាគ្នាទៅវិញទៅមកពួកយើង"។
ក្នុងនាមឈរខាង លោកស្រី ហ៊ីឡារី គ្លីនតុន Lady Gaga ក៏បានទៅចូលរួមការរងចាំលទ្ធផលនៃការបោះឆ្នោត នៅឯពិធីជប់លៀងរបស់ គ្លីនតុនដែលធ្វើនៅអគារមជ្ឈមណ្ឌលJacob Javitz Center ផងដែរ។ ក្រៅពី Gaga ក៏មានតារាមួយចំនួនទៀតក្រោកឈរតវ៉ានឹងការឈ្នះរបស់ត្រាំដែរដូចជា Katy Perry ជាដើម៕