ដូណាល់ ត្រាំ​ ​នឹង​ប្រើ​រថយន្ត​ពាសដែក​ទំនើប​ជាង​អូបាម៉ា

  • 2016-11-10 08:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ ​General Motor​ ​កំពុង​ធ្វើ​ការ​សាកល្បង​រថយន្ត​សម្រាប់​ប្រធានាធិបតី​អាមេរិក​ម៉ូដែល​ថ្មី​ដែល​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ជាង​ម៉ូដែល​មុន​ទ្វេដង។

រថយន្ត​នោះ​មាន​ឈ្មោះ​ដូច​ម៉ូដែល​មុន​ដែរ​គឺ​ ​The Beast​ ​ឬ​ ​Limo One​ ​ដែល​នឹង​ដាក់​ដំណើរ​ការ​ពេល​ប្រធានាធិបតី​ថ្មី​អាមេរិក​លោក​ ​ដូណាល់ ត្រាំ​ ​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​នៅ​ដើម​ឆ្នាំ​២០១៧។

មិន​មាន​ព័ត៌មាន​លម្អិត​ច្រើន​ទាក់ទង​ ​The Beast​ ​ម៉ូដែល​ថ្មី​នេះ​ ​ព្រោះ​ជា​ការ​សម្ងាត់​ ​តែ​គេ​អាច​សន្និដ្ឋាន​ថា​នឹង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ជាង​ម៉ូដែល​មុន​ ​ជា​មួយ​រូបរាង​ធំ​ជាង​មុន។

The Beast​ ​ត្រូវ​គេ​ទទួល​ស្គាល់​ថា​ជា​រថយន្ត​ដែល​មាន​សុវត្ថិភាព​បំផុត​ក្នុង​លោក​ ​ជា​មួយ​តួ​ខ្លួន​ពាសដែក​ ​និង​ទ្វារ​ដែល​មាន​ទម្ងន់​ស្មើ​នឹង​ទ្វារ​យន្តហោះ​ ​Boeing 747​ ​ដែល​អាច​ធន់​នឹង​គ្រាប់​កាំភ្លើង​ស្វ័យប្រវត្ត​ ​គ្រាប់​បែក​ដៃ​ ​អាវុធ​គីមី​គ្រប់​ប្រភេទ។

អាន​បន្ត​ ​៖​ នេះ​រូបរាង​មែនទែន​នៃ​ម៉ូតូ​អូតូ​ជំនាន់​ថ្មី​របស់​​ហុងដា​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រដ្ឋ