នេះ​រូបរាង​មែនទែន​នៃ​ម៉ូតូ​អូតូ​ជំនាន់​ថ្មី​របស់​​ហុងដា​

  • 2016-11-10 06:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​លេច​ធ្លាយ​រូបភាព​ជា​ច្រើន​សន្លឹក​រួច​មក​នៅ​ទី​បំផុត​ក្រុមហ៊ុន​ហុងដា​បាន​បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​​ពី​ម៉ូតូ​អូតូ​ជំនាន់​ថ្មី​របស់​ខ្លួន​ម៉ូដែល​ X-ADV នៅ​កម្មវិធី​តាំង​បង្ហាញ​ម៉ូតូ​ EICMA។

X-ADV នេះ​មើល​ពី​ក្រៅ​ហាក់​មាន​សភាព​ទន់ ប៉ុន្តែ​​ខាង​ក្នុង​មាន​ជា​គ្រោង​ដ៏​រឹងមាំ ហើយ​​​កែប​ទំហំ​ធំ​ទូលាយ​អាច​ដាក់​មួក​សុវត្ថិភាព​បាន។ នៅ​ពី​ក្នុង​កែប​ម៉ូតូ​ថែម​ទាំង​មាន​រន្ធ​ភ្លើង​ដែល​មាន​​កម្លាំង​ ១២ វ៉ាត់​​ទៀត​ផង។ មុខងារ​ពិសេស​របស់​ម៉ូត​នេះ​រួម​មាន​ ​ក្បាំង​ការពារ​ដែល​អាច​កំណត់​បាន​ ៥ របៀប​, ប្រព័ន្ធ​សោ​វៃ​ឆ្លាត​ Honda Smart Key និង​កុងទ័រ​បង្ហាញ​ព័ត៌មាន​ប្រភេទ LCD ជា​ដើម។

ម៉ាស៊ីន​កម្លាំង​ដ៏​ខ្លាំង​ ៧៤៥ សេសេ ដែល​បញ្ចុះ​កម្ដៅ​ដោយ​ទឹក​ ត្រូវ​បាន​បំពាក់​លើ​ម៉ូតូ​អូតូ​នេះ ដោយ​ធ្វើ​ឲ្យ​ការ​បើកបរ​​លើ​ផ្លូវ​ស្ថានភាព​លំបាក​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ ធុង​ប្រេង​របស់​ម៉ូតូ​អាច​ផ្ទុក​ប្រេង​ឥន្ធនៈ​បាន​ ១៣,១ លីត្រ ដោយ​​ប្រេង​ឥន្ធនៈ​ ៣,៦ លីត្រ​ អាច​ជិះ​បាន​ចម្ងាយ​ ១០០ គ.ម។

ហុងដា​នៅ​មិន​ទាន់​បញ្ចេញ​ព័ត៌មាន​ពី​តម្លៃ​ កាល​បរិច្ឆេទ​ចេញ​លក់​ និង​ តំបន់​ដែល​នឹង​មាន​លក់​ម៉ូតូ​ជំនាន់​ថ្មី​នេះ​នៅ​ឡើយ​ទេ៕​​​​​​​​​​​

ចុច​អាន៖ Motochimp​ ​ម៉ូតូ​អគ្គិសនី​រាង​តូច​​ប្លែក តម្លៃ ២ ០០០ ដុល្លារ​

ប្រភព៖ AutoEvolution​​​

អត្ថបទ៖ សុខហេង

អត្ថបទថ្មី