សេវា​វេរ​លុយ​ពេញ​និយម​សម្រាប់​អ្នក​នៅ​ជាយដែន

  • 2016-11-11 07:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​នៅ​តាម​ជាយដែន​បាន​សម្ដែង​អារម្មណ៍​កក់ក្ដៅ​ក្រោយ​ពី​មាន​សេវា​ផ្ទេរ​ប្រាក់​បាន​រីកសាយ​ភាយ​ទៅ​ដល់​​មូលដ្ឋាន​របស់​ខ្លួន។ ជាក់​ស្ដែង​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​គេ​ដឹង​ថា ជា​ច្រក​ធំ​មួយ​នាំ​ទំនិញ​ចូល​រវាង​កម្ពុជា-ថៃ ដ៏​សន្ធឹកសន្ធាប់​នោះ បាន​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​កាន់​តែ​ច្រើន​ព្រោះ​ប្រើ​សេវា​នេះ​រហ័ស​ និង មាន​សុវត្ថិភាព ផ្ទុយ​ពី​ពេល​មុន​ការ​ផ្ញើ​លុយ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​តាម​រយៈ​មនុស្ស​ ឬ​ឡាន​ឈ្នួល​ដែល​ពុំ​មាន​សុវត្ថិភាព។

កំពុង​អង្គុយ​នៅ​លើ​ដៃ​​រទេះ​អូស​ដឹក​ឥវ៉ាន់​ លោក សោភា មក​ពី​ខេត្ត​​កំពង់ចាម ហើយ​ចាប់​អាជីព​ជា​អ្នក​អូស​រទេះ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ​ បាន​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" ថា "ខ្ញុំ​មក​ធ្វើ​ការ​នៅ​ទី​នេះ​ជាង​ ១០ ឆ្នាំ​ហើយ ខ្ញុំ​មិន​ដែល​ទៅ​ផ្ទះ​វិញ​ទេ ព្រោះ ខ្ញុំ​ខ្មាស​គេ​ ព្រោះ​អត់​សល់​អី តែ​ខ្ញុំ​បាន​ប្រាក់​តិចតួច ខ្ញុំ​ផ្ញើ​លុយ​ខ្លះ​ដែរ​ទៅ​ម៉ែ ពុក។ វិធី​ផ្ទេរ​លុយ​របស់​ខ្ញុំ​គឺ​ផ្ញើ​តាម​ភ្នាក់ងារ ងាយ​ស្រួល​ណាស់​ផ្ញើ​ភ្លាម​ដល់​ពួកគាត់​ភ្លាម"។

បុរស​វ័យ​ជាង ៣០​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ជាង​១០​ឆ្នាំ​មុន លោក​បាន​មក​ធ្វើ​ការ​នៅ​ទីនេះ​ដំបូង​គឺ​ផ្ញើ​លុយ​ទៅ​ម៉ែ ពុក​ តាម​ឡាន​ឈ្នួល។ "ខ្ញុំ​បារម្ភ​ដែរ​ពេល​ផ្ញើ​លុយ​តាម​ឡាន​ឈ្នួល​អត់​ទុក​ចិត្ត​ថា លុយ​ហ្នឹង​ ដល់​ដៃ​ម៉ែ ពុក​អត់ ទម្រាំ​បាន​ដល់​ដៃ​គាត់​ ១-២ថ្ងៃ​ ទើប​យើង​ទូរសព្ទ​បញ្ជាក់​គាត់​បាន"។ ជា​អ្នក​លក់​ខោ-អាវ​ នៅ​ផ្សារ​រោង​ក្លឿ​ ប្រទេស​ថៃ កញ្ញា មុន្នី រស់​នៅ​ក្រុង​ប៉ោយប៉ែត បាន​និយាយ​ថា ការ​បញ្ជា​ទិញ​ឥវ៉ាន់​ពេល​ខ្លះ​មិន​បាច់​ផ្ញើ​លុយ​តាម​គេ​ទៀត​ទេ គ្រាន់តែ​ផ្ញើ​លុយ​តាម​រយៈ​ភ្នាក់ងារ​ ឯ​ឥវ៉ាន់​ក៏​មក​ដល់។ "ភ្ញៀវ​ខ្លះ​បញ្ជា​ទិញ​ឥវ៉ាន់​តាម​ទូរសព្ទ​ យើង​អាច​ផ្ញើ​ឥវ៉ាន់​ឲ្យ​គេ ហើយ​គេ​ផ្ញើ​លុយ​តាម​រយៈ​ភ្នាក់ងារ​ ដូចជា​ងាយ​ស្រួល​ច្រើន​ណាស់​បង​អើយ!”។

ដោយ​មាន​តម្រូវ​ការ​កាន់តែ​ច្រើន​លើ​សេវា​ផ្ទេរ​ប្រាក់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អាជីវកម្ម​វេរ​លុយ​ក៏​ដុះដាល​ច្រើន​ដែរ​ដោយ​សព្វថ្ងៃ​នេះ​ សេវា​ផ្ទេរ​ប្រាក់​ធំៗ មាន​ជិត​១០​ កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា។ សេវា​នេះ​កំពុង​ធ្វើ​ការ​ប្រកួតប្រជែង​គ្នា​ដោយ​​បន្ទាប​តម្លៃ​នៃ​ការ​បង់​សេវា​ឲ្យ​កាន់​ទាប​ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់ រួម​ផ្សំ​នឹង​ការ​បង្កើន​គុណភាព​សេវា​ផងដែរ។

ក្នុង​ចំណោម​សេវា​ផ្ទេរ​ប្រាក់​ធំៗ សេវា​ផ្ទេរប្រាក់​ អេ អឹម ខេ ជា​សេវា​វេរលុយ​​ដែល​បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​ ២០១១ មក​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ប្រជាជន​​ទូទាំង ២៥ រាជធានី ខេត្ត។ ចាប់​អារម្មណ៍​ព្រោះ​សេវា​វេលុយ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អេ អឹម ខេ បាន​យក​តម្លៃ​សេវា​ធូរ​ថ្លៃ​ជាង​គេ​ចំពោះ​ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​គណនី (សម្រាប់​អ្នក​ទទួល​មាន​គណនី​សន្សំ​ អេ អឹម ខេ) ពោល​គឺ​ថ្លៃ​សេវា​ត្រឹមតែ ២ ០០០ រៀល​ប៉ុណ្ណោះ។

លោក ជិប សុខារី ភ្នាក់ងារ​វេរលុយ​​របស់ អេ អឹម ខេ នៅ​កែង​បេនឡាន​ក្រុង​ប៉ោយប៉ែត ភូមិ បាលិលេយ្យ១ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​មាន​យីហោ​កៅ​ប៊ុនឡាយ ១៩៣ បាន​និយាយ​ថា សេវា​វេរ​លុយ ​អេ អឹម ខេ ដែល​កំពុង​ប្រតិបត្តិការ​សព្វថ្ងៃ​មាន​ វេរ​ពី​សាច់​ប្រាក់​ទៅ​សាច់ប្រាក់ វេរ​សាច់​ប្រាក់​ទៅ​គណនី វេរ​ពី​គណនី​ទៅ​គណនី និង វេរ​ពី​គណនី​ទៅ​សាច់​ប្រាក់។

*លោកជីប សុខារី ភ្នាក់ងារ​វេរលុយ​របស់​ អេ អឹម ខេ សាខាប៉ោយប៉ែត*

ក្នុង​ចំណោម​សេវា​ទាំង​អស់​របស់​ អេ អឹម ខេ ដែល​អតិថិជន​និយម​ប្រើ​ជាង​គេ​នោះ គឺ​សេវា​ផ្ទេរប្រាក់​ ព្រោះ​​ការ​ផ្ទេរ​ប្រាក់​របស់ ​អេ អឹម ខេ មាន​ទំនុក​ចិត្ត​ខ្ពស់​ មាន​សុវត្ថិភាព រហ័ស​ទាន់​ចិត្ត​មាន​ភ្នាក់ងារ​ជាង ២ ៥០០ កន្លែង​ទូទាំង​ប្រទេស ហើយ​តម្លៃ​​អស់​ត្រឹម​តែ ២ ០០០ រៀល​ឡើង​ទៅ ម្យ៉ាង​ទៀត​ អេ អឹម ខេ អាច​ផ្ទេរ​ប្រាក់​បាន​បី​ប្រភេទ សាច់​ប្រាក់​ខ្មែរ ដុល្លារ និង លុយ​បាត​ថៃ។ លោក ជិប សុខារី និយាយ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

តិច​អត់​ដឹង ​ប្រាសាទ​ព្រះ​វិហារ​មាន​ជណ្ដើរ​​បុរាណ ២២៤២​កាំ ​អាច​ឡើង​ពី​ក្រោម​ទៅ​បាន

ផ្នូរ​ប៉ុលពត​មាន​អ្នក​ថែ តែ​មិនសូវ​មាន​អ្នក​ទៅ​មើល

ផ្ថៃ​ប៉ង​ចង់​បាន​ប្រាសាទ​ដំរី​ទ្រោម​ច្រើន​ដង​ តែ​មិន​បាន​សម្រេច

អត្ថបទ៖ ប៊ិន ប៊ុណ្ណា