ស្មាតហ្វូន IEC2 យីហោមកពីជប៉ុន តម្លៃមិនដល់៥០ដុល្លារ
- 2016-11-14 03:30:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូន IEC2 យីហោមកពីជប៉ុន តម្លៃមិនដល់៥០ដុល្លារ
ចន្លោះមិនឃើញ
IEC2 ជាទូរសព្ទដៃស្មាតហ្វូន យីហោមកពីប្រទេសជប៉ុន ដែលមានតម្លៃធូរថ្លៃបំផុត មិនដល់៥០ដុល្លារ។ ក្រុមហ៊ុន Freetel របស់ជប៉ុន បានផលិតទូរសព្ទនេះឡើង គោលដៅធំគឺ ចង់លក់ឲ្យអតិថិជនជាសិស្សានុសិស្ស។
ស្មាតហ្វូននេះ រចនាម៉ូដឡើងដោយមានរូបរាងតូចល្មម ជាមួយអេក្រង់ ៤អ៊ីញ, RAM 1GB, ម៉ាស៊ីនទំហំ 1.2GHz, កាមេរ៉ាក្រោយ 2MP, កាមេរ៉ាមុខប្រភេទ VGA និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 OS Marshmallow។ IEC2 អាចលេងអ៊ីនធឺណិតបានប្រភេទ 3G និង 3.5G (HSPA +) និងអាចផ្ទុកបានទំហំ 8GB ដល់ 32GB។
IEC2 Freetel បានចេញលក់នៅប្រទេសវៀតណាមហើយ តាំងពីខែតុលា ក្នុងតម្លៃ ៩៩០០០០ដុង (៤៤,៣ដុល្លារ)៕