ស្រី​ស្អាតកូន​កាត់​ខ្មែរ-បារាំង តំណាង​កម្ពុជា​ប្រកួត​ Miss Tourism 2016

  • 2016-11-14 05:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ហង្ស ម៉ានីតា កូន​កាត់​ខ្មែរ-បារាំង ត្រូវ​បាន​ជ្រើស​រើស​ក្លាយ​ជា​បេក្ខភាព Miss Tourism តំណាង​កម្ពុជា ចូល​រួម​ប្រកួត​ Miss Tourism Metropolitan ដោយ​បាន​ឆ្លង​កាត់​វគ្គ​ជម្រុះ​ចំនួន​៤​វគ្គ​រួច​មក​ហើយ។

ម៉ានីតា នឹង​បន្ត​បេសកកម្ម​ក្នុង​កម្មវិធី​ដែល​ផ្ដួច​ផ្ដើម​ដោយ ម៉ាឡេស៊ី នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​បេក្ខភាព​មក​ពី​ប្រទេស​ចំនួន​៤០ផ្សេង​ទៀត ដើម្បី​ឈាន​ទៅ​មកុដ​ជយលាភី Miss Tourism Metropolitan ដែល​វគ្គ​នេះ ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ទឹក​ដី​របស់​កម្ពុជា។

យុវតី​វ័យ ១៨​ឆ្នាំ ​អះអាង​ថា នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ក្នុង​នាម​តំណាង​តែ​មួយ​គត់​របស់​កម្ពុជា​ក្នុង​កម្មវិធី​នេះ និង​ចង់​ឃើញ​កម្ពុជា​មាន​មុខ​មាត់​លើ​ឆាក​អន្តរជាតិ។ "ខ្ញុំ​សប្បាយ​រីករាយ​ណាស់ ដែល​ទទួល​បាន​ឱកាស​ជា​បេក្ខភាព​តំណាង​កម្ពុជា ក្នុង​ការ​ប្រកួត​នេះ អីចឹង​ខ្ញុំ​នឹង​ខំ​ប្រឹង និង​សង្ឃឹម​ថា​បាន​លទ្ធផល​ល្អ"។

ស្តាប់​ ម៉ានីតា រៀបរាប់លម្អិត​ក្នុង​វីដេអូខាងក្រោម៖

មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ ឪពុក​ជា​ជនជាតិបារាំងហង្ស ម៉ានីតា មាន​ទម្រង់​មុខ​ដូច​បារាំងភាគ​ច្រើន។​នាង​អះអាង​ថា មាន​មនុស្ស​ជា​ច្រើន មិន​ចង់​ជឿ​ថា​នាង​ជា​ខ្មែរ ដែល​ពេល​មាន​ទំនាក់​ទំនង​គេ​តែង​សួរ​នាង​ថា "ចេះ​ខ្មែរ​ទេ?"។ តែ​តាម​ពិតនាង​កើត​ និង​ធំធាត់លើ​ទឹក​ដី​របស់​កម្ពុជា ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ចេះ​និយាយ​ភាសា​ខ្មែរ​ច្បាស់​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។

នៅ​យប់មិញ​នេះ ម៉ានីតា រួម​ទាំង​បេក្ខភាព​ចំនួន​៤១​រូប​ផ្សេង​ទៀត បាន​ជួប​ជុំ​គ្នា​ទទួល​ទាន​អាហារ​ជុំ​គ្នា​ដែល​រៀប​ចំ​ដោយ​ស្ថាន​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា មុន​ពេល​កម្មវិធី​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៨​ខែ​ឆ្នាំ​ដដែល​នៅ​រាជធានី​ភ្នំពេញដែល​ជា​ការ​រៀប​ចំ​លើក​ទី​១​របស់​កម្មវិធី។

លោក Dato Sri Hasan Malek ឯកអគ្គរាជ​ទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត​មួយ ដែល​មាន​តំបន់​អំណោយ​ផល​ជា​ច្រើន​លើ​វិស័យ​ទេសចរណ៍។ ដូច្នេះ​ហើយ ​លោក​មាន​ក្ដី​សោមនស្ស​រីករាយ​ណាស់​ដែល​អាច​បង្កើត​ឲ្យ​មាន​កម្មវិធី​ខាង​លើ​​នៅទី​នេះ(ភ្នំពេញ)។

ស្រី​ស្អាត​តំណាង​ប្រទេស​នីមួយ​ៗ នឹង​ទទួល​បាន​​ឱកាស​​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ផ្សេង​ៗ​ប្រទេស​របស់​ខ្លួន​ទៅ​កាន់​ពិភព​លោក។ ម៉ានីតា តំណាង​កម្ពុជា ថ្លែង​ថា នឹង​បើក​បង្ហាញ​ពី​តំបន់​ទេសចរណ៍​ជាតិ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​មក​បង្ហាញ​ជូន​ដូច​ដែល​នាង​បាន​ធ្វើ​ក្នុង​៤​វគ្គ​កន្លង​មក​ដែរ ហើយ​នាង​សង្ឃឹម​ថា ទទួល​បាន​លទ្ធផល​ល្អ​ដូច​គ្នា៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី