មួន ចំណាន ប្រាប់​តិចនិក ដើម្បី​ក្លាយ​ខ្លួន​ជា Google Local Guides

  • 2016-11-17 03:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Google Local Guides ជា​កម្មវិធី​មួយ​ដែល Google អនុញ្ញាត​ឲ្យ​​អ្នក​ទាំង​អស់​គ្នា​ដែល​ចូល​ចិត្ត​ប្រើ Google Map អាច​ធ្វើការ​ដៅ​ទីតាំង​កន្លែង​ដែល​អ្នក​កំពុង​ស្ថិត​នៅ ផ្ដល់​ព័ត៌មាន​ខ្លីៗ​ពី​ទីតាំង​នោះ និង​ផ្ដល់​ពិន្ទុ​ដល់​ទីតាំង​នោះ​ដូច​ទៅ​នឹង​មុខងារ CheckIn ឬ Review នៅ​លើ Facebook ដែរ។

មួន​ ចំណាន រូបពាក់អាវពណ៍ទឹកក្រូច

លោក មួន ចំណាន ជា​កូន​ខ្មែរ​ដំបូង​គេ ដែល​ទទួល​បាន​រង្វាន់​ថត​រូប​ជា​ក្រុម​ស្អាត​ជាងគេ​ពី Google ​បាន​ប្រាប់​ឲ្យ​ដឹង​ថា តួនាទី​ជា [Google Local Guides](https://www.google.com/local/guides/?utm_source=marketing&utm_medium=vanityURL&utm_campaign=microsite "Google Local Guides") មិន​ទាមទារ​អ្វី​ច្រើន​នោះ​ទេ គ្រាន់​តែ​អ្នកទាំងអស់គ្នា​ថត​រូប ឬ Upload រូប​ភាព​ស្អាតៗ​ដាក់​លើ Google រួច​ដៅ​ផែន​ទី ចូល​ចិត្ត​ប្រើ​ផែនទី​នៅ​លើ Google Map ឬ Google Street View។ ការ​ចូលរួម​ត្រូវ​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ មាន​គណនី Gmail មួយ​និង​ត្រូវ​ដៅ​ទីតាំង​ឬ​ទីក្រុង​ដែល​អ្នក​កំពុង​រស់​នៅ​មួយ​ច្បាស់​លាស់​ដូច​ជា ទីក្រុង​ភ្នំពេញ​ជា​ការ​ស្រេច។

លោក​បាន​បន្ថែម​ទៀត​ថា យុវវ័យ​ដែល​និយម​ចូល​ចិត្ត​ទៅ​ដើរ​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន ឬ​តំបន់​ទេសចរណ៍​ស្អាតៗ​ក្នុង​ស្រុក គួរ​តែ​​ថត​រូប​ទាំង​នោះ​ដាក់​បញ្ចូល​ក្នុង Google Map និង​ផ្ដល់​ពិន្ទុ​ឬ​វាយ​តម្លៃ​ទី​នោះ (Rate) ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ ទេសចរណ៍​បរទេស​ឱ្យ​មក​ទស្សនា​កាន់​តែ​ច្រើន ព្រោះ​​ភាគ​ច្រើន ពួកគេ​(បរទេស)ស្វែង​រក​ព័ត៌មាន​ពី​តំបន់​ទេសចរណ៍​ទាំង​នោះ​តាម​រយៈ Google Map៕

ចុចអាន ៖

អត្ថបទ៖ រក្សា

រូបភាព៖ ផ្តល់ឲ្យ